Connect with us

កីឡា

លោក​ MCCONKEY  ឆ្លើយតប​ដូច​នេះ​ចំពោះ​សំនួរ​ថា​ប៉ះ​ Johor គួរ​ទម្លាក់​ទប់​ ឬ​ការពារ​វាយ​បក​..

បានផុស

នៅ

គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ព្រះខ័នរាជ្យស្វាយរៀង​ លោក​ MATTHEW MCCONKEY ថា​មុន​ការ​ប្រកួត​ជា​មួយ​ខ្លាំងក្រុម​ Johor មក​ដល់​នេះ​មាន​គេ​សួរ​សំនួរ​ច្រើន​ថា​លេង​ទម្រង់ទម្លាក់​មក​ការពារ​​ ឬ​ការពារ​វាយ​បក​ ទាំង​នេះ​មិនមែន​ជា​អ្វី​ដែល​ក្រុម​គួរ​ធ្វើ​សម្រាប់​ការ​ប្រកួត​នោះ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ MATTHEW MCCONKEY

លោក​ MATTHEW MCCONKEY បាន​ឲ្យ​ក្នុង​សន្និសីទសារព័ត៌មាន​ថា​ មុន​ការ​ប្រកួតជា​មួយ​ Johor នេះ​មក​ដល់​លោក​លឺ​ច្រើន​អំពី​ថា​ព្រះខ័នរាជ្យស្វាយរៀង​គួរ​​លេង​ទម្រង់​យ៉ាង​ណា​ប៉ះ​ក្រុម​ខ្លាំង​មក​ពី​ម៉ាឡេស៊ី​លើក​នេះ។​ អ្នក​ខ្លះ​លើក​ឡើង​ថា​លេង​ទម្រង់​ទម្លាក់​មក​ទប់​ ឬ​លេង​ទម្រង់​ការពារ​វាយ​បក​វិញ​ និង​មានមតិយោបល់​ច្រើន​អំពី​រឿង​នេះ។​

សន្និសីទសារព័ត៌មាន​មុនប្រកួត

ឆ្លើយតប​និង​រឿង​នេះ​លោក​ MATTHEW MCCONKEY​ ការ​លេងទម្រង់​ទម្លាក់​មក​​ទប់​ ឬ​ការពារ​វាយបក​ ចំណុច​ទាំង​នេះ​គឺ​មិនមែន​ជា​អ្វី​ដែល​ក្រុម​ព្រះខ័នរាជ្យស្វាយ​រៀង​គួរ​ធ្វើ​សម្រាប់​ការ​ប្រកួត​នោះ​ទេ។​ រឿង​ដែល​សំខាន់​គឺ​ក្រុម​ត្រូវ​លេង​ទៅ​តាម​ផែនការ​ដែល​បាន​រៀបចំ​។​ ចំពោះ​លទ្ធផល​ឈ្នះ​-ចាញ់​ ឬ​ស្មើ​ យ៉ាងណា​​នោះ​ក្រុម​នឹង​ទទួល​បានអ្វី​មួយ​ពី​ការប្រកួត​មួយ​នេះ។​ ដូច្នេះ​ក្រុម​នៅ​រក្សា​ទម្រង់​​លេង​មួយ​តាម​ផែនការ​ និង​គ្រប់គ្រង​ការ​​ប្រកួត​តាម​រយៈ​ក្រុម​មាន​បាល់ជា​ដើម។​

គ្រូ​បង្វឹក​របស់​ក្រុម​ Johor

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ B នៃ​ពានរ​ង្វាន់​ ASEAN Club Championship (Shopee Cup)​ រវាង​ព្រះខ័នរាជ្យស្វាយរៀង​ និង​ Johor Darul Ta’zim នេះ​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ វេលា​ម៉ោង​ ៧តទៅ។​ Johor Darul Ta’zim ជា​ក្រុ​ម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ាន​ និង​កំពុង​ឈរ​លេខ១​ ក្នុង​ពូល​ B​ មាន​ ៦ពិន្ទូ​នៃ​ពាន​រង្វាន់​ Shopee Cup​ នេះ​ទៀត​ផង​ក្រោយ​ ២ប្រកួត​ឈ្នះ​ទាំង ​២​ប្រកួត​ និង​ស៊ុត​បញ្ចូលទី​ដៃគូ​បាន​រហូត​ ៧​គ្រាប់​ និង​របូត​វិញ​តែ​ ១គ្រាប់​ប៉ុណ្ណោះ៕​

ក្រុម​ Johor ប្រកួត​កន្លងទៅ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម