កីឡា
គោរមៈ ច័ន្ទរាជ្យ និង រិន សារ័ត្ន កំពុងបុកហាត់ខ្លាំងត្រៀមប៉ះម្ចាស់ផ្ទះវៀតណាម
កីឡាករជើងខ្លាំងរបស់កម្ពុជា គោរមៈ ច័ន្ទរាជ្យ និង រិន សារ័ត្ន កំពុងបុកហ្វឹកហាត់ខ្លាំងដើម្បីពង្រឹងសមត្ថភាពត្រៀមជួបម្ចាស់ផ្ទះវៀតណាមលើសង្វៀន GMA ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

គូប្រកួតរបស់ គោរមៈ ច័ន្ទរាជ្យ
អ្នកលេងគុនខ្មែរ គោរមៈ ច័ន្ទរាជ្យ បានឲ្យដឹងថា រូបគេរួមទាំងសិស្សច្បងគឺកំពុងបុកហ្វឹកហាត់ខ្លាំងធ្វេដង ព្រោះត្រូវប៉ះជើងខ្លាំងវៀតណាមហើយនៅលើទឹកដីរបស់គេទៀត។ ចំណុចសំខាន់នៃការហ្វឹកហាត់នេះគឺហាត់ផ្ដោតលើកម្លាំងតែម្ដង ដោយសារតែនៅចាញ់ប្រៀបផ្នែកកម្លាំងនេះ។
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ រូបនេះបន្ថែមទៀតថា ចំពោះស្នៀតប្រយុទ្ធវិញគឺប្រហាក់ប្រហែលគ្នានោះទេ ប៉ុន្តែកម្លាំង និងការចាប់កីឡាករវៀតណាមល្អជាង។ ហេតុនេះហើយដែលរូបគេត្រូវពង្រឹងសមត្ថភាព និងប្រឹងហាត់ធ្វេដងដើម្បីទប់ទល់ក្នុងការប្រកួតនេះបាន។

គូប្រកួតរបស់ រិន សារ័ត្ន
បញ្ជាក់ដែរថា ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះកីឡាករកម្ពុជា ៣រូបនឹងត្រូវប្រកួតនៅលើសង្វៀន GMA ឯប្រទេសវៀតណាម។ គោរមៈ ច័ន្ទរាជ្យ ប៉ះ Bui Troung Sinh ចំណែក រិន សារ័ត្ន ប៉ះ Nguyen Vu Phuong Hoai អ្នកទាំងពីរត្រូវដណ្ដើមខ្សែក្រវាត់។ ចំណែក អធិជ័យ ច័ន្ទរាជ្យ ប្រកួតមិត្តភាព៕

កីឡាករទាំង៣ដែលត្រូវប្រកួតនៅវៀតណាម
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


