Connect with us

ព័ត៌មានជាតិ

ពលករ និង​សហគមន៍​ខ្មែរ នៅកូរ៉េខាងត្បូង បន្ត​ជួប​ជុំ​សម្តែង​មតិ​ដោយ​ថ្កោលទោស​យោធាថៃ ដែល​បាន​ឈ្លាន​ពាន​ជា​ថ្មី​មក​លើ​ដែន​អធិបតេយ្យភាពកម្ពុជា

បានផុស

នៅ

កូរ៉េខាងត្បូង ៖ បងប្អូនពលករ និងសហគមន៍ខ្មែរ នៅតំបន់អឺយចុងប៊ូ ប្រទេសកូរ៉េខាងត្បូង ជាង ៣០នាក់ បានបន្តជួបជុំសម្តែងមតិ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះយោធាថៃ​ដែល​បាន​ឈ្លានពានទាំងកំរោលជាថ្មី មក​លើ​ដែន​អធិបតេយ្យភាពរបស់កម្ពុជា ដែលបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាចំនួន ១០នាក់បានស្លាប់ និងចំនួន ៦០នាក់ បានរងរបួស ក្នុងនោះដែរ ជនភៀសសឹក បានកើនឡើងដល់ជាង ១៩ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីក្រសួងការពារជាតិ គិតត្រឹមរសៀលថ្ងៃទី១១ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីនេះ បងប្អូនពលករ និងសហគមន៍ខ្មែរ បានលើកឡើងបដា និងស្រែករួមគ្នាថា «កម្ពុជា ត្រូវការសន្តិភាពៗ ជយោវីរកងទ័ពកម្ពុជាៗ»។

ការ​ជួប​ជុំ​សម្ដែង​មតិ ដើម្បីថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយ​បាន​ប្រើប្រាស់​អាវុធ​ធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។

សកម្មភាពជួបជុំសម្ដែងមតិនេះ គឺជាការបង្ហាញនូវស្មារតីស្នេហាជាតិ និងការរួបរួមរបស់ជនរួមជាតិខ្មែរនៅឯក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង ក្នុងការការពារផលប្រយោជន៍ជាតិ និងការទាមទារឱ្យមានយុត្តិធម៌ ចំពោះអំពើឈ្លានពានដែលបានកើតឡើងម្តងហើយម្តងទៀត ពីសំណាក់យោធាថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម