Connect with us

ព័ត៌មានជាតិ

កម្ពុជា និងអង់គ្លេស បញ្ជាក់ពីការតាំងចិត្តរួមគ្នាពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

បានផុស

នៅ

នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣រវាងក្រសួងការបរទេសទាំងពីរ។ កិច្ចពិគ្រោះយោបល់នេះ គឺជាការបញ្ជាក់ជាថ្មីនូវការតាំងចិត្តរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា និងអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិគ្រោះយោបល់នេះ បង្ហាញពីការបោះជំហានវិជ្ជមានមួយក្នុងការជំរុញចំណងមិត្តភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។

លោកស្រី ជ្រឹង បុទុមរង្សី និងលោក Dominic Williams បានស្វាគមន៍កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបានអះអាងឡើងវិញភាពជាដៃគូក្នុងវិស័យទេសចរណ៍ អប់រំ ការដោះមីន ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍ និងការពារជាតិ រួមជាមួយនឹងការជំរុញការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកម្រិតខ្ពស់ទៅវិញទៅមកជាញឹកញាប់បន្ថែមទៀត។

សហប្រធានទាំងពីរ ក៏បានពិភាក្សាបន្ថែមទៀតអំពីបញ្ហាប្រឈមនៃការឆបោកតាមប្រព័ន្ធអ៊ីនធឺណេត ខណៈពេលដែលភាគីទាំងពីរ ទទួលស្គាល់ថា នេះគឺជាបញ្ហាសកល ហើយបានសង្កត់ធ្ងន់លើតម្រូវការនៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការព្រួយបារម្ភរួមនេះ។

ជាការចាប់អារម្មណ៍នោះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលកំពុងបន្តកើតមានឡើង និងជាកង្វល់រួម ជាពិសេសទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ខណៈភាគីទាំងពីរ សង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារជនស៊ីវិល ការបន្តរក្សាកិច្ចព្រមព្រៀងឈប់បាញ់ និងត្រឡប់ទៅតុចរចាវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម