សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបាននូវទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារ ត្រឹមរយៈពេល ១១ខែ
ការដោះដូរទំនិញកម្ពុជា-អង់គ្លេសសម្រេចបានទំហំទឹកប្រាក់ជាង ៩៨១ លានដុល្លារនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ៥,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ ដែលមានទំហំ ៩៣២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេសសរុបចំនួន ៩៨១ លានដុល្លារ កើន ៥,៣% ក្នុងនោះកម្ពុជានាំទំនិញចេញទៅអង់គ្លេសមានទំហំទឹកប្រាក់ ៩៣៣ លានដុល្លារ កើន ៥,៣% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៤៨ លានដុល្លារ កើន ៥%។ ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅអង់គ្លេសមានដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ជាដើម។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់កម្ពុជាថ្មីថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលយើទទួលបានការអនុគ្រោះពន្ធពីអង់គ្លេស ពិសេសគឺការនាំចេញវិស័យវាយនភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញទៅអង់គ្លេសក្នុងអត្រាសូន្យភាគរយ។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេសសម្រេចបានទឹកប្រាក់ ១ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមានទំហំ ៩៥៨,៧៥ លានដុល្លារ កើន ២០,៤ ភាគរយ និងអង់គ្លេសនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៥៣,៧ លានដុល្លារ ធ្លាក់ចុះជិត ៣០ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


