Connect with us

ជីវិតកម្សាន្ដ

ជំនួយដ៏ធំធេងពីសប្បុរសជនខ្មែរ ៤៥ឡានបន្ថែម ទៅកាន់តំបន់ព្រំដែន ខណៈត្រឹម ៥ថ្ងៃ ដឹកជញ្ជូនពីទីតាំងបឹងកក់ ១១៩ឡាន

បានផុស

នៅ

ត្រឹមរយៈពេល ៥ថ្ងៃ ក្រុមការងារស្ម័គ្រចិត្តរបស់លោក ហេង វិសាល បានដឹកស្បៀង និងសម្ភារៈសរុប ១១៩ឡានហើយ ខណៈនៅថ្ងៃសៅរ៍ទី១៣ធ្នូ ចំនួនឡានដឹកជំនួយទៅតំបន់ដែលរងផលប៉ះពាល់ពីសង្គ្រាម មានរហូតដល់ ៤៥ឡានឯណោះ ដែលជាចំនួនច្រើនជាងគេ ក្នុងចំណោមថ្ងៃផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាប់ចាប់តាំងពីការប្រកាសប្រមូលសម្ភារៈ និងស្បៀង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់គាំទ្រដល់មូលនិធិទ្រទ្រង់វីរកងទ័ព និងពលរដ្ឋភៀសសឹកកម្ពុជា របស់ក្រុមការងារលោក ហេង វិសាល ដែលមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាដ៏មានប្រជាប្រិយ នៅទីតាំង Eat More បឹងកក់ រយៈពេលជិត ១សប្តាហ៍មកនេះ សង្កេតឃើញមានការចូលរួមជាសម្ភារៈពីសប្បុរសជន និងអ្នកស្ម័គ្រចិត្តយ៉ាងផុសផុល ជាពិសេសគឺការចូលរួមពីក្រុមយុវជនវ័យក្មេងរបស់ខ្មែរ។

តាមរយៈសារពីទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យទី១៤ធ្នូនេះ លោក ហេង វិសាល បញ្ជាក់ថា ម្សិលមិញនេះ ពោលគឺថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ស្បៀងនិងសម្ភារៈដែលប្រមូលបានពីសប្បុរសជន បានដឹកចេញពីទីតាំងប្រមូលជំនួយនៅ Eat More (បឹងកក់) ទៅកាន់ពលរដ្ឋភៀសសឹក ក៏ដូចជាវីរកងទ័ពមកដល់ពេលនេះ គឺមានសរុបដល់ទៅ ៤៥ឡាន។ លោកថា “ចំនួននេះគឺពិតជាច្រើនខ្លាំងណាស់ លទ្ធផលនេះគឺជាលទ្ធផលរបស់យើងទាំងអស់គ្នា អរគុណដល់អ្នកបរិច្ចាគ អរគុណដល់បងប្អូនដែលបានស័គ្រចិត្តមកជួយទាំងអស់”។ លោកគូសបញ្ជាក់ដែរថា សម្រាប់ការប្រមូលជំនួយទៅកាន់តំបន់ព្រំដែន គឺនៅបន្តនៅឡើយ។

នេះមិនមែនជាលើកទីមួយទេ សម្រាប់ទឹកចិត្តសប្បុរសរបស់ក្រុមគ្រួសារអ្នកផលិតមាតិកាដ៏មានប្រជាប្រិយនេះ។ ដ្បិតកន្លង មានជនអគតិមួយចំនួនតាមវាយប្រហារលោក ក៏ដូចជាម្ចាស់មូលនិធិនានា ដែលទទួលបានការទុកចិត្តពីសាធារណជនក៏ដោយ ក៏លោកនិងអ្នកផ្តួចផ្តើមមូលនិធិដទៃទៀតបន្តសកម្មភាពមនុស្សធម៌ឥតរារែក គ្រាន់តែលើកនេះ លោកផុសផុលទទួលជំនួយជាសម្ភារៈ និងស្បៀងជំនួសវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម