Connect with us

ជីវិតកម្សាន្ដ

G-Devith ស្នើកុំបន្ថែមភ្លើងឱ្យរឿងតិចតួចក្លាយជារឿងធំ ព្រោះអាចនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ នៃសាមគ្គីសង្គមជាតិ

បានផុស

នៅ

ក្រោយមានការវែកញែកពីសកម្មភាពពុំគួរកើតមានឡើងអំឡុងពេលប្រមូលជំនួយពីសប្បុរសជន នៅទីតាំងបឹងកក់ តារាចម្រៀងរ៉េបល្បីឈ្មោះ G-Devith ចេញមុខស្នើសុំឱ្យសាធារណជនមានការយោគយល់ និងថយម្នាក់មួយជំហ៊ាន ដោយកុំបន្ថែមភ្លើងរឿងតិចតួច ក្លាយជារឿងធំ ដែលអាចនាំឱ្យបាត់បង់នូវសេចក្តីថ្លៃថ្នូរនៃសាមគ្គីសង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូជិត ៥នាទី លោក ងួន ចាន់ដេវីត ក្នុងនាមជាម្ចាស់មូលនិធិ “អ្នកចម្បាំងឈាមខ្មែរ” បានលើកជាយោបល់ខ្លះៗផងដែរទាក់ទងនឹងរឿងរ៉ាវរវាងក្រុមការងារស្ម័គ្រចិត្ត ដែលជាអ្នកទទួលស្តុកជំនួយ និងអ្នកគ្រប់គ្រងជំនួយ។ លោកស្នើឱ្យឈរលើជ្រុងមួយទៀត ដោយស្វែងយល់និងយល់អាធ្យាស្រ័យគ្នាក្នុងគ្រាដ៏លំបាកនេះ ដ្បិតម្នាក់ៗសុទ្ធតែអ្នកស្ម័គ្រចិត្តដើម្បីជាតិទាំងអស់គ្នា អ្នកធ្វើក៏ហត់ ឯអ្នកចូលរួមក៏មានទឹកចិត្ត ក្នុងន័យនេះ លោកចង់ឱ្យភាគីពាក់ព័ន្ធនីមួយៗ យោគយល់គ្នា។

លោកសង្កត់ធ្ងន់ដែរថា ក្នុងគ្រានេះ អ្វីដែលកម្ពុជាត្រូវបង្ហាញ គឺការរួបរួមសាមគ្គី និងភក្តីភាព មិនមែនជាការលើករឿងរ៉ាវនៃចានក្នុងរាវមកវែកញែកឱ្យក្លាយជាធំនោះទេ ព្រោះមិនត្រឹមប៉ះពាល់ដល់ទឹកចិត្តអ្នកស្ម័គ្រចិត្តចូលរួមនោះទេ ថែមទាំងធ្វើឱ្យបាត់បង់នូវសេចក្តីថ្លៃថ្នូរ នៃសាមគ្គីសង្គមជាតិទៀតផង។

លោកទទូចដូច្នេះថា “សូមមេត្តាសុំចិត្តបងប្អូនយើងមួយចំនួន កុំថែមភ្លើងទៅក្នុងរឿងតិចតួចដែលបង្ហាញពីការបែកបាក់សាមគ្គី វាអាចបណ្តាលឱ្យលុបបំបាត់នូវពត៍មានសំខាន់មួយចំនួន និងបាត់បង់នូវសេចក្តីថ្លៃថ្នូរនៃសាមគ្គីសង្គមជាតិ។ សូមស្តាប់វីដេអូលម្អិត៖

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ លោក ហេង វិសាល ក្នុងនាមជាអ្នកផ្តួចផ្តើមមូលនិធិ និងកៀរគរសប្បុរសជននៅទីតាំងខាងលើរនោះដែរ បានចេញសារសម្តែងការសោកស្តាយ និងសុំឱ្យមានការយោគយល់ផងដែរ ព្រោះម្នាក់ៗទៅទីនោះ គឺទៅជួយដោយបេះដូង ហើយសុទ្ធតែចំណាយទាំងកម្លាំង និងថវិកាផ្ទាល់ខ្លួន ដូច្នេះមិនគួរមាននរណាម្នាក់ទទួលបានរឿងខកចិត្តដោយសារតែការជួយរបស់ពួកគាត់ឡើយ។

ជួសមុខឱ្យអ្នកស្ម័គ្រចិត្តទាំងអស់ លោក ហេង វិសាល ថា “ជាដំបូងខ្ញុំសូមអធ្យាស្រ័យ ព្រោះរឿងនេះពិតជាមិនគួរមានទេ ព្រោះទាំងក្រុមការងារ ក៏ដូចជាបងប្អូនទាំងអស់ ម្នាក់ៗទៅទីនោះគឺទៅជួយដោយបេះដូង ម្នាក់ៗសុទ្ធតែចំណាយយទាំងកម្លាំង ថវិការក៏ដូចជាទឹកចិត្ត ដូច្នេះមិនគួរមាននរណាម្នាក់ទទួលបានរឿងខកចិត្តដោយសារតែការជួយរបស់ពួកគាត់ទេ ខ្ញុំពិតជាសោកស្តាយដែរមានរឿងនេះហើយក៏សូមអធ្យាស្រ័យពីបងប្អូនទាំងអស់ជំនួសប្អូនស្រី ហើយក្រុមការងារនឹងដោះស្រាយរឿងនេះនៅក្នុងថ្ងៃនេះ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម