ព័ត៌មានអន្ដរជាតិ
ចិន និង មីយ៉ាន់ម៉ា ព្រមាន «ការជ្រៀតជ្រែកពីបរទេស» ក្រោយ វ៉ាស៊ីនតោន ផ្គើនរុះរើបណ្តាញឆបោក
ក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងរុះរើបណ្តាញឆបោកដែលដឹកនាំដោយប្រទេសចិននៅអាស៊ីអាគ្នេយ៍ របបយោធាមីយ៉ាន់ម៉ា និងទីក្រុងប៉េកាំងបានបង្កើនការសម្របសម្រួលផ្ទាល់ខ្លួនរបស់ពួកគេ ដោយព្រមានប្រឆាំងការជ្រៀតជ្រែកពីបរទេស នឹងមិនត្រូវបានអត់ឱនឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន irrawaddy កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥។

ឧបការីរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន លោក Liu Zhongyi បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យកណ្តាលស្តីពីការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំទូរគមនាគមន៍ និងល្បែងស៊ីសងតាមអ៊ីនធឺណិត គឺឧត្តមសេនីយ៍ឯក Tun Tun Naung នៅឯទីក្រុងណៃពិដោ។
អ្នកទាំងពីរបានពិភាក្សាអំពីវិធានការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឆបោក និងធ្វើការបដិសេធការជ្រៀតជ្រែកពីបរទេសក្រោមលេសនៃការដោះស្រាយបញ្ហានេះ និងសន្យានឹងសហការកាន់តែជិតស្និទ្ធរវាងមីយ៉ាន់ម៉ា ចិន ព្រមទាំំងប្រទេសជិតខាងផ្សេងទៀត។
ឧបការីរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន ក៏បានត្រួតពិនិត្យប្រតិបត្តិការរបស់រដ្ឋាភិបាលយោធានៅតំបន់សេដ្ឋកិច្ចពិសេស KK Park និង Shwe Kokko ក្នុងទីក្រុង Myawaddy ជាជំរុំឆបោកជាយូរមកហើយតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចរបស់លោក បានសម្គាល់ការឆ្លើយតបចុងក្រោយបំផុតចំពោះការតវ៉ាជាសាធារណៈកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចិនលើជនជាតិចិន រួមទាំងតារាសម្តែង និងតារាម៉ូដែលល្បីឈ្មោះម្នាក់ ដែលត្រូវបានជួញដូរចូលទៅក្នុងមជ្ឈមណ្ឌលឆបោក។
បើទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ឲ្យជួយជនរងគ្រោះក៏ដោយ ទីក្រុងប៉េកាំង និងរបបយោធាបានធ្វើតិចតួចណាស់ដើម្បីដោះស្រាយបញ្ហានេះ។ ជាពិសេសមជ្ឈមណ្ឌលបោកប្រាស់នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា រហូតដល់វ៉ាស៊ីនតោនបានចេញមុខប្រកាសពីការបង្ក្រាបរបស់ខ្លួនកាលពីខែមុន។
ចាប់តាំងពីពេលនោះមក របបនេះបានឆ្លើយតបដោយធ្វើការវាយឆ្មក់លើបរិវេណបោកប្រាស់ ការបំផ្ទុះអគារ និងការរឹបអូសឧបករណ៍។ ក្នុងនោះផងដែរ វាក៏បានបង្កើតគណៈកម្មាធិការកណ្តាលដើម្បីត្រួតពិនិត្យការបង្ក្រាបនេះ មុនពេលរៀបចំសន្និសីទសារព័ត៌មានលើកដំបូងរបស់ខ្លួនលើបញ្ហានេះ។ ជាពិសេស ការបង្ហាញខ្លួនឡើងវិញរបស់លោក Liu នៅទីក្រុងណៃពិដោ ជាលើកដំបូងក្នុងរយៈពេលជិត ១០ខែ ក៏ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ចិនមានបំណងរក្សាការបង្ក្រាបនៅក្នុងតំបន់ ដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិកសូម្បីតែមួយចំណិតណាឡើយ។
ដោយឡែក ភាគីខាងមន្ត្រីអាមេរិកឯណោះលើកឡើងថា ខ្លួនបានបង្កើតកម្លាំងវាយប្រហារមជ្ឈមណ្ឌលបោកប្រាស់របស់ទីក្រុងវ៉ាស៊ីនតោន ដែលពាក់ព័ន្ធនឹងភ្នាក់ងារសហព័ន្ធចំនួន៥ រួមទាំង FBI ដើម្បីរុះរើបណ្តាញបោកប្រាស់ដែលដឹកនាំដោយចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងទូទាំងអាស៊ីអាគ្នេយ៍។
ជាងនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំនៃក្រុមប្រដាប់អាវុធពីរក្រុមដែលមានសម្ព័ន្ធភាពជាមួយរបបយោធាផងដែរ គឺកងទ័ពសប្បុរសប្រជាធិបតេយ្យការ៉ាន (DKBA) និងកងកម្លាំងការពារព្រំដែនការ៉ាន (BGF) ដោយចោទប្រកាន់ពួកគេពីបទដំណើរការប្រតិបត្តិការបោកប្រាស់ដែលបានបោកប្រាស់ពលរដ្ឋអាមេរិករាប់ពាន់លានដុល្លារ។
ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យយោធា ឧត្តមសេនីយ៍ឯក Zaw Min Tun បានចោទប្រកាន់សហរដ្ឋអាមេរិកពីរដងថាជាអ្នកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ក្រោមរូបភាពនៃការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ ដោយអះអាងថា វ៉ាស៊ីនតោនកំពុងបន្ត របៀបវារៈលាក់កំបាំងនៅក្នុងតំបន់របស់ខ្លួន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូនប្រុសលោកស្រី ស៊ូជី ស្រែកតវ៉ាជាថ្មី ឲ្យដោះលែងម្ដាយ ខណៈ មីយ៉ាន់ម៉ា កៀកថ្ងៃបោះឆ្នោត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


