Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តរតនគិរី អំពាវនាវឱ្យចូលរួមបរិច្ចាគឈាមសម្រាប់ត្រៀមជួយវីរកងទ័ពរងរបួស

បានផុស

នៅ

មន្ទីរពេទ្យបង្អែកខេត្តរតនគិរី អំពាវនាវដល់ប្រជាពលរដ្ឋដែលចូលរួមបរិច្ចាគឈាមឱ្យបានច្រើនកុះករ ដើម្បីជួយដល់វីរកងទ័ពជួរមុខដែលរងរបួសដោយសារប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានពីសំណាក់យោធាថៃ។ ការអំពាវនាវនេះ ដើម្បីត្រៀមឈាមសម្រាប់ព្យាបាលរបួសកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះ គ្រាដែលប្រទេសជាតិជួបគ្រាអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ១៦ ខែធ្នូនេះ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ចូលរួមបរិច្ចាគឈាមបានចំនួន ១១១នាក់ ក្នុងនោះស្រី ៤២នាក់។ លោកគូសបញ្ជាក់ថា គោលបំណងដែលប្រកាសអំពាវនាវនេះ ដើម្បីត្រៀមឈាមទាំងនោះជួយសង្គ្រោះជីវិតវីរកងទ័ពជួរមុខ ព្រោះឈាមរបស់អ្នក គឺជាថាមពលនៃជីវិត និងសេចក្តីសង្ឃឹម។ លោកឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក៏មានក្រុមការងារបានចុះទៅកន្លែងភៀសសឹក កាលពីថ្ងៃទី១៥ ខែ ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងជំរុំ ស្ថិតនៅខេត្តឧត្តមានជ័យ។

ជំរុំភៀសសឹកនោះ មានប្រជាជនកំពុងស្នាក់នៅសរុបចំនួន៣,៨១១គ្រួសារ ស្មើនឹង១៣,៥៨២នាក់ ក្នុងនោះមានអ្នកមកសម្រាកព្យាបាលជំងឺចំនួន៤នាក់ (ស្រី៣នាក់) ពិគ្រោះជំងឺចំនួន១៦២នាក់ (ស្រី១១៧នាក់) និងបានអប់រំសុខភាពចំនួន១២៣នាក់ (ស្រីចំនួន៩៨នាក់)៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម