ព័ត៌មានអន្ដរជាតិ
បាក់ស្ពានអាកាសថ្មើរជើងនៅថៃ បណ្តាលឲ្យមនុស្សរងរបួស៣នាក់
ភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេសថៃ បានឲ្យដឹងថា ស្ពានអាកាសថ្មើរជើងមួយកន្លែងនៅលើផ្លូវបាងណា-ត្រាត (Bang Na–Trat) បានបាក់រលំនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ធ្នូនេះ បន្ទាប់ពីត្រូវរថយន្តដឹកដីមួយគ្រឿងបើកបុក ដែលបណ្តាលឲ្យសង្កត់លើរថយន្តនៅខាងក្រោម និងធ្វើឲ្យមនុស្សមួយចំនួនជាប់គាំងខ្លួននៅខាងក្នុងនោះ។

យោងតាមវិទ្យុថៃ FM91 Trafficpro និងសារព័ត៌មាន Amarin ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៩:១៥នាទីព្រឹក ក្បែរចំណុចបង្គោលគីឡូម៉ែត្រលេខ៣៤ ក្នុងគន្លងផ្លូវឆ្ពោះចូលទីក្រុង បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស៣នាក់បានរងរបួស និងខ្លះជាប់គាំងខ្លួននៅក្នុងរថយន្តដឹកទំនិញ និងរថយន្តភីកអាប់មួយគ្រឿង ខណៈមានសេចក្តីរាយការណ៍អំពីការធ្លាយហ្គាសនៅកន្លែងកើតហេតុ ដែលធ្វើឲ្យការជួយសង្គ្រោះកាន់តែមានភាពស្មុគស្មាញ។
ក្រុមការងារសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់កាត់កម្ទេចកម្ទីដែកដើម្បីជួយសង្គ្រោះអ្នកជាប់គាំង ចំណែកឯអាជ្ញាធរបានបិទគន្លងផ្លូវដែលរងផលប៉ះពាល់ និងបានជំរុញឲ្យអ្នកបើកបរជៀសវាងការធ្វើដំណើរតាមតំបន់នោះ។ ចំពោះមូលហេតុនៃការបុកទង្គិច និងកម្រិតនៃការខូចខាតរចនាសម្ព័ន្ធស្ពាន កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕




ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


