Connect with us

សន្តិសុខសង្គម

អ្នកបើកបរត្រាក់ទ័រម្នាក់ ភ្ជួរដីចម្ការកិនចំគ្រាប់មីនតោន ផ្ទុះដាច់ជើងស្ដាំត្រឹមភ្លៅ និងដាច់ម្រាមដៃស្ដាំទាំងអស់

បានផុស

នៅ

អ្នកបើកបរ​ត្រាក់ទ័រ​ម្នាក់ រង​របួស​ធ្ងន់ធ្ងរ ខណៈ​ជនរងគ្រោះ​បាន​ចុះ​ភ្ជួរ​ដី​ចម្ការ ហើយ​កិន​លើ​គ្រាប់​មីន​តោន​ដែល​កប់​ក្នុង​ដីចម្ការ បណ្ដាល​ឲ្យ​ផ្ទុះឡើង លាន់ឮ​កងរំពង បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង ១២ និង ៤០ នាទី ថ្ងៃត្រង់ ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​ភូមិ​អន្លង់​ស្ដី ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់ រង​របួស ដែល​មាន​ឈ្មោះ ប៉ុន សំហឿន ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ដាច់​ជើង​ស្ដាំ​ត្រឹម​ភ្លៅ និង​ដៃ​ស្ដាំ ដាច់​ម្រាម​ទាំងអស់។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក្នុង​មូលដ្ឋាន និង​គ្រូពេទ្យ កំពុង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​តែ​សភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាទីបំផុត។

បញ្ហា​នេះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់​ថា នេះ​គឺជា​គ្រាប់​មីន​តោន​ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម