Connect with us

ព័ត៌មានអន្ដរជាតិ

ឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់ត្រូវ​គេ​លួចសម្លាប់ ក្នុងហេតុការណ៍​បំផ្ទុះ​រថយន្ត

បានផុស

នៅ

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយថា ហេតុការណ៍​បំផ្ទុះ​រថយន្ត បានផ្ដាច់​ជីវិត​ឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់ នៅក្នុងទីក្រុងមូស្គូ កាលពីព្រឹកព្រលឹមថ្ងៃចន្ទ​ទី​២២​ខែ​ធ្នូ​ ខណៈ​ដាក់​ការ​សង្ស័យ​ថា​អាច​​ជាប់ពាក់ព័ន្ធ​​នឹង​​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ ABC News គណៈកម្មាធិការស៊ើបអង្កេត​រុស្ស៊ី បាន​ឲ្យ​ដឹងនៅក្នុងសេចក្តីថ្លែងការណ៍​​​ខ្លី​មួយ​ថា លោកឧត្តមសេនីយ៍ទោ Fanil Sarvarov ប្រធាននាយកដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការនៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានសម្លាប់ នៅពេលដែលឧបករណ៍ផ្ទុះដែលបង្កប់នៅក្រោមរថយន្តបានផ្ទុះឡើង នៅលើផ្លូវ Yaseneva។

ក្រុមអ្នកស៊ើបអង្កេតបានបើកសំណុំរឿងព្រហ្មទណ្ឌ ហើយបាន​ប្រាប់​ថា ទិសដៅមួយនៃការស៊ើបអង្កេត គឺថាតើភ្នាក់ងារសម្ងាត់អ៊ុយក្រែនជាអ្នករៀបចំការវាយប្រហារនេះឬយ៉ាងណា។ គណៈកម្មាធិការក៏បានបញ្ចេញខ្សែវីដេអូដែលបង្ហាញពីកម្ទេចរថយន្តដែលរងការខូចខាតយ៉ាងដំណំនៅក្នុងតំបន់លំនៅដ្ឋានមួយកន្លែង។

មិនទាន់មានការអត្ថាធិប្បាយណាមួយភ្លាមៗពីខាងភាគីអ៊ុយក្រែននៅឡើយទេ៕

លោក Fanil Sarvarov

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម