ព័ត៌មានជាតិ
កិច្ចប្រជុំពិសេសអាស៊ាន នៅឯម៉ាឡេស៊ី កម្ពុជាបន្តទាមទារនូវការដោះលែងទាហាន១៨នាក់ដែលថៃចាប់ឃុំខ្លួន
កម្ពុជាបន្តទាមទារឱ្យភាគីថៃដោះលែងនូវទាហានទាំង១៨នាក់របស់កម្ពុជាត្រឡប់មកវិញ ដោយឥតលក្ខខណ្ឌ បន្ទាប់ពីអ្នកទាំងនោះត្ រូវបានចាប់ខ្លួនដោយថៃអស់រយៈពេលជាង១៤០ថ្ងៃមកហើយ។ ការទាមទារនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីបញ្ហាជម្លោះកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងក្នុងសន្និសីទកាសែត នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយវិលត្រឡប់ពីចូលរួមកិច្ចប្រជុំពិសេសខាងលើលោក ប្រាក់ សុខុន និយាយថា ក្នុងសេចក្ដីថ្លែងការណ៍របស់លោក បានគូសបញ្ជាក់អំពីភាពចាំបាច់ផ្នែកមនុស្សធម៌ ដោយសុំឱ្យអង្គប្រជុំរួមគ្នាអំពាវនាវឱ្យភាគីថៃត្រូវមានការដោះលែងដោយគ្មានបង្អែរបង្អង់ និងឥតលក្ខខណ្ឌនូវទាហានកម្ពុជាចំនួន១៨នាក់ ដែលកំពុងស្ថិតក្រោមការឃុំឃាំងរបស់ថៃ។
គិតមកដល់ថ្ងៃទី២៣ ខែធ្នូនេះ មានរយៈពេល១៤៧ថ្ងៃ ដែលទាហានកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ក្នុងពេលការប្រយុទ្ធលើកទី១ រវាងកម្ពុជា និងថៃ។ បើតាមការរាយការណ៍របស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានជួបផ្ទាល់ជាមួយទាហានកម្ពុជាទាំង១៨នាក់ បានអះអាងថា អ្នកទាំងនោះ គឺមានសុវត្ថិភាព និងសុខភាពល្អ។
ជារឿយៗ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ខ្លួនបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែកម្លាំងរបស់កម្ពុជាទាំង១៨នាក់វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


