កីឡា
អ្នកគាំទ្រហ្វីលីពីន ហួសចិត្តនឹងថៃ ប្រមូលយកមេដាយមាសតែឯងផ្នែកប្រដាល់សកលក្នុងកីឡាស៊ីហ្គេម ព្រោះតែ…
ថៃក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ ២០២៥ បានដាក់ចំនួន ១៧ វិញ្ញាសា ក្នុងប្រភេទកីឡាប្រដាល់សកល ហើយចុងបញ្ចប់ថៃទទួលបានមេដាយមាស ១៤ គ្រឿង ខណៈ វៀតណាម ឥណ្ឌូណេស៊ី និង ហ្វីលីពីន ទទួលបានមេដាយមាស ម្នាក់១គ្រឿងប៉ុណ្ណោះ។

ថៃឡើងវគ្គផ្តាច់ព្រ័ត្រ ១៦ វិញ្ញាសា ក្នុងចំណោម ១៧ វិញ្ញាសា ហើយមានតែ ២ នាក់ប៉ុណ្ណោះចាញ់វគ្គផ្តាច់ព្រ័ត្រ ខណៈវៀតណាមចាញ់វគ្គផ្តាច់ព្រ័ត្រ ៥ នាក់ ឥណ្ឌូណេស៊ី ចាញ់ វគ្គផ្តាច់ព្រ័ត្រ ៤ នាក់ និង ហ្វីលីពីន ចាញ់ វគ្គផ្តាច់ព្រ័ត្រ ៣នាក់។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ មានផេកមួយឈ្មោះ SEA Heritage & History បានបង្ហោះថា ថៃជាស្តេចកីឡាប្រដាល់សកលនៅអាស៊ាន បន្ទាប់ពីឈ្នះមេដាយមាសដាច់គេក្នុងកីឡាស៊ីហ្គេម លើកទី ៣៣។

ការលើកឡើងថា ថៃជាស្តេចប្រដាល់សកលនៅអាស៊ានបានធ្វើឲ្យអ្នកគាំទ្រទូទាំងតំបន់មានខឹងសម្បារយ៉ាងខ្លាំង។ ជាពិសេសអ្នកគាំទ្រហ្វីលីពីនតែម្តងដែលបានបញ្ចេញមតិមិនពេញចិត្ត និងរិះគន់ចាស់ដៃលើម្ចាស់ផ្ទះថៃដែលរៀបចំកីឡាស៊ីហ្គេម លើកទី៣៣ ដើម្បីប្រមូលយកមេដាយមាសតែម្នាក់ឯង បើទោះហ្វីលីពីនជាប្រទេសខ្លាំងផ្នែកប្រដាល់សាកលកម្រិតពិភពលោក ប៉ុន្តែទទួលបានមេដាយមាសតែ១គ្រឿងគត់។

អ្នកបញ្ចេញមតិម្នាក់បានលើកឡើងថា ៖«ខ្ញុំជាជនជាតិហ្វីលីពីន។ ខ្ញុំយល់ស្របដែលថៃល្អក្នុងកីឡាប្រដាល់សកល ប៉ុន្តែរឿងដែលមិនអាចប្រកែកបានគឺ ចៅក្រមលំអៀងទៅលើថៃ។ អ្នកប្រដាល់ត្រូវដៃគូវ៉ៃចំយ៉ាងច្បាស់ៗ ប៉ុន្តែពួកគេនៅតែឈ្នះ។ សូម្បីតែនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេឲ្យអ្នកខ្សោយឈ្នះដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដែលថៃងាយស្រួលឈ្នះ»។
អ្នកគាំទ្រម្នាក់ទៀតបានលើកឡើងថា ៖«ខ្ញុំអាចទទួលយកចំពោះកីឡាករ ថៃឈ្នះមេដាយមាស ក្នុងកីឡាមួយថៃ ប៉ុន្តែប្រដាល់សកលវិញ????? ហ៊ឹម… មានរឿងស្មោគក្រោកច្រើនណាស់… យើងដឹងច្បាស់ហើយថា អ្នកប្រដាល់សាកលហ្វីលីពីនល្អៗ មិនត្រឹមតែកម្រិតអាស៊ាន អាស៊ី ទេ ប៉ុន្តែកម្រិតពិភពលោក…»។

អ្នកគាំទ្រម្នាក់ទៀតបាននិយាយថា ៖«អូខេ តើកីឡាប្រដាល់សកលថៃកម្រិតពិភពលោក? សូមបង្ហាញខ្ញុំមើលតើមាន អ្នកប្រដាល់សកលថៃជើងឯកពិភពលោក WBC, WBA, WBO និង IBF ទេ? នៅហ្វីលីពីនមានកីឡាករ Manny Pacquiao, Mark Magnifico Magsayo, Nonito Donaire, និង Eumir Marcial គឺសុទ្ធជាកីឡាករប្រដាល់សកលកម្រិតពិភពលោក។ ចុះថៃ គ្មានទេ សូម្បីកម្រិតអាស៊ី»។
អ្នកគាំទ្រម្នាក់ទៀតបានលើកឡើងថា ៖«បាទ ដោយសារតែអ្នកទី ៣ នៅក្នុងសង្វៀន និងចៅក្រម ៣ នាក់ ដូច្នេះដៃគូម្ខាងទៀតពិបាកឈ្នះ។ ជម្រើសតែមួយគត់គឺវាយឲ្យកីឡាករថៃសន្លប់ទើបឈ្នះ។ អ្នកថា ថៃលេខ ១ នៅអាស៊ី ហេតុអ្វីពួកគេគ្មានកីឡាករណាម្នាក់ជាជើងឯកពិភពលោក»។
«ស្តេចលំអៀងបំផុតនៃការប្រកួតប្រដាល់សកលក្នុងកីឡាស៊ីហ្គេមនៅថៃ។ វាជាការប្រកួតដ៏កខ្វក់បំផុត»។ អ្នកគាំទ្រម្នាក់ទៀតបាននិយាយ។
អ្នកគាំទ្រម្នាក់ទៀតនិយាយថា ៖«តើថៃមានជើងឯកប្រដាល់សកលពិភពលោក និងមេដាយមាសកីឡាអូឡាំពិកផ្នែកប្រដាល់សកលទេ? ខ្ញុំគិតថា ពួកគេគ្មានទេ គឺពួកគេជាកង្កែបក្នុងអណ្តូង»៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


