Connect with us

សន្តិសុខសង្គម

ឆាបឆេះផ្ទះបាយផ្នែកខាងក្រោយបង្កជាអណ្ដាតភ្លើងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ទាន់ពេលវេលា

បានផុស

នៅ

អគ្គិភ័យមួយបានឆេះផ្ទះបាយផ្នែកខាងក្រោយយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យសម្ភារៈប្រើប្រាស់មួយចំនួនរងការខូចខាត ពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងសំណាងល្អពុំមាននរណាម្នាក់រងរបួសឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង​០១និង១៥នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០២៥ នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីផ្ទះបាយខាងក្រោយផ្ទះ លាយលំអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រាន់បាន ទើបទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ ។ បន្ទាប់ពីកើតមានអគ្គិភ័យសមត្ថកិច្ចជំនាញបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យ ទៅកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។ 

អគ្គិភ័យនេះបានឆាបឆេះអស់សម្ភារៈមួយចំនួនទាំងស្រុង នឹងបានប្រើប្រាស់រថយន្តពន្លត់ចំនួន ៤គ្រឿងបាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុសមត្ថកិច្ច កំពុងបើកការស្រាវលម្អិតនៅទីតាំងខាងលើផងដែរ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម