ព័ត៌មានអន្ដរជាតិ
អាជីវកម្មថៃព្រួយបារម្ភកាន់តែខ្លាំងពីបញ្ហាប្រឈមសម្រាប់ការនាំចេញនៅឆ្នាំក្រោយ
អ្នកជំនាញ និងវិស័យឯកជនថៃ បានសម្ដែងក្ដីបារម្ភកាន់តែខ្លាំង ចំពោះបញ្ហាប្រឈមនានាសម្រាប់ការនាំចេញរបស់ថៃ ដែលរំពឹងនឹងចុះខ្សោយនៅឆ្នាំក្រោយ ដោយសារតែហានិភ័យទាំងក្នុង និងក្រៅស្រុក។

តាមការចុះផ្សាយរបស់់កាសែត The Nation កាលពីថ្ងៃពុធ (២៤ ធ្នូ) ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ (TNSC) បានព្រមានថា ការនាំចេញរបស់ថៃក្នុងឆ្នាំ ២០២៦ ប្រឈមនឹងហានិភ័យនៃកំណើនយឺតយ៉ាវជាងមុន ដោយសារប្រាក់បាតឡើងថ្លៃ និងកំណើននៃការនាំចេញនៅឆ្នាំ ២០២៥ ខ្លាំងក្លា។
ប្រធាន TNSC លោក Thanakorn Kasetsuwan បានលើកឡើងថា ការនាំចេញនៅឆ្នាំ ២០២៥ កើនឡើងខ្ពស់ខុសពីធម្មតា លើស ១០% ដែលអាចធ្វើឱ្យថៃពិបាកពង្រីកការនាំចេញនៅឆ្នាំ ២០២៦ នៅពេលការបញ្ជាទិញចុះខ្សោយ។ ក្រុមប្រឹក្សារបស់លោកបានព្យាករកំណើននាំចេញឆ្នាំ ២០២៦ ត្រឹមតែចន្លោះពី ២-៤%។
លោក Thanakorn បានសម្ដែងក្ដីបារម្ភថា ការនាំចេញរបស់ថៃនៅឆ្នាំក្រោយ ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនលើវិស័យផ្សេងៗ ដូចជាការហក់ឡើងនៃប្រាក់បាត ការបញ្ជាទិញថយចុះ និងភាពមិនប្រាកដប្រជាលើពន្ធគយអាមេរិក និងស្ថានភាពពាណិជ្ជកម្មសកលជាដើម។
លោកគូសបញ្ជាក់ថា ការហក់ឡើងនៃប្រាក់បាត គឺជាហានិភ័យចម្បង។ គិតត្រឹមថ្ងៃចន្ទ ប្រាក់បាតត្រូវបានជួញដូរក្នុងតម្លៃប្រហែល ៣១ បាត/ដុល្លារ ដែលជាអត្រាថ្លៃបំផុតធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ហើយគេរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត។

ការឡើងថ្លៃនៃប្រាក់បាត ជាទូទៅធ្វើឱ្យទំនិញថៃឡើងថ្លៃសម្រាប់អ្នកទិញបរទេស ដែលប៉ះពាល់ដល់ការប្រកួតប្រជែង និងការបញ្ជាទិញ។ លើសពីនេះ វាក៏អាចធ្វើឱ្យប្រាក់ចំណេញរបស់អ្នកនាំចេញធ្លាក់ចុះផងដែរ ប្រសិនបើគេប្ដូរប្រាក់ទាំងនោះទៅជាបាត។
លោក Thanakorn បាននិយាយថា ក្នុងកម្រិតអត្រាតម្លៃប្រាក់បាតនាពេលបច្ចុប្បន្ន ការនាំចេញថៃនៅតែកើនឡើងចន្លោះពី ២-៤% នៅឆ្នាំក្រោយ ប៉ុន្តែទាបជាងឆ្នាំមុនៗ និងមិនស្មើនឹងកម្រិតអ្វីដែលវិស័យឯកជនថៃចង់បាន ដើម្បីឱ្យកំណើនសេដ្ឋកិច្ចដើរអូសជើងរបស់ថៃស្ទុះឡើង។
ពាក់ព័ន្ធនឹងការបញ្ជាទិញខ្សោយ លោកបានរំពឹងថា នឹងប៉ះពាល់កាន់តែខ្លាំងសម្រាប់ទំនិញកសិកម្មដែលមិនកែច្នៃដូចជា ស្រូវអង្ករ និងជ័រកៅស៊ូធម្មជាតិ ដែលមាននិន្នាការខ្សោយរួចស្រាប់ហើយ។
មែនទែនទៅ មិនមែនតែលោក Thanakorn ទេ ដែលបង្ហាញពីក្ដីបារម្ភចំពោះការនាំចេញថៃនៅឆ្នាំក្រោយ។ ក្រៅពីបញ្ហាដែលបានលើកឡើងពីខាងដើម ជម្លោះព្រំដែនថៃ-កម្ពុជា កាត់ផ្ដាច់ស្ទើរតែទាំងស្រុងសម្រាប់ការនាំចេញទំនិញថៃមកកម្ពុជាតាមព្រំដែនគោករាប់តាំងពីចុងខែមិថុនាមក។
អ្នកជំនាញថៃបានព្រួយបារម្ភថា ស្ថានភាពនេះ អាចរំពឹងបន្តរហូតដល់ឆមាសទី១ ឆ្នាំ ២០២៦ ដែលធ្វើឱ្យអាជីវកម្មរងការខាតបង់រាប់ពាន់លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


