សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៣០ លាន ពីការនាំចេញម្រេច
កម្ពុជារកចំណូលបានជាង ៣០ លានដុល្លារ ពីការនាំចេញម្រេច នៅក្នុងរយៈពេល ១១ ខែ (មករា-វិច្ឆិកា) ឆ្នាំ ២០២៥ ធ្លាក់ចុះជិត ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារ។ នេះបើ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក វឌ្ឍនា បុគ្គលិកចម្ការម្រេច La Plantion បានឱ្យដឹងថា ដោយសារតែផលប៉ះពាល់ពីអាកាសធាតុ មានការធ្លាក់ភ្លៀងច្រើននៅរដូវវស្សា ហើយភាពរាំងស្ងួត ការកែច្នៃក្នុងចម្ការរបស់លោកបានធ្លាក់ចុះពី ៧០ តោន មកនៅត្រឹម ២០ តោន ក្នុងឆ្នាំ ២០២៥។
លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) មានប្រសាសន៍ថា តម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុនដោយ សារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។

យោងតាមសមាគមសហព័ន្ធម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបានកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។
ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ ម៉ឺនតោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


