Connect with us

កីឡា

អតីត​​កីឡា​ការិនី​ ប៉ាល់​ ឆរស្ម៊ី​៖ យើង​លឺ​សូរគ្រាប់​ភ័យព្រួយ​ប៉ុណ្ណឹង ​ចុះ​ទម្រាំ​កងទ័ព​ជួរ​មុខ​មិន​ដឹង​លំបាក​យ៉ាងណា​

បានផុស

នៅ

 អតីត​កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​ ប៉ាល់​ ឆរស្ម៊ី​ សង្វេគ​អាណិត​ដល់​ជន​ភៀសសឹក​ និង​វីរកងទ័ព​ជា​ខ្លាំង​ចំពោះ​ទុក្ខវេទនា​អំឡុង​ពេល​សត្រូវ​ឈ្លានពាន​ ស្រប​ពេល​ម្នាក់ៗ​គ្រាន់​តែ​ឃើញ​ដ្រូន​ហោះ​ ឬ​ឃើញ​ដោយ​ប្រយោល​ភិតភ័យ​ប៉ុណ្ណឹង​ទៅ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​ឧបត្ថម្ភកន្លងទៅ

អតីត​កីឡាការិនី​ជម្រើស​ជាតិ​​ ប៉ាល់​ ឆរស្ម៊ី​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ពេល​ដឹក​ស្បៀង​ និង​សម្ភារ​ទៅ​ជួយ​ជន​ភៀសសឹក​ ​កងទ័ព ​កន្លង​ទៅ​នេះ​គឺ​បាន​ឃើញ​ដ្រូន​ហោះ​ និង​ជួប​ការ​លំបាក​ខ្លះៗ​ដែរ​ ប៉ុន្តែ​មិន​បាន​បង្អាក់​សកម្មភាព​សប្បុរសធម៌​របស់​ក្រុម​ខ្លួន​បាន​ឡើយ។​ ម្នាក់ៗ​គ្រាន់តែ​លឺ​ ឬ​ឃើញ​ប៉ុណ្ណឹង​មាន​ការភ័យ​ខ្លាច​ទៅ​ហើយ​ចុះទម្រាំ​កងទ័ព​ជួរ​មុខ​ដែល​ជួប​ផ្ទាល់​ទៀតនោះ​​ប្រឈមគ្រោះថ្នាក់​​យ៉ាងណា​ខ្លះ​ទៅ។​

កីឡា​ការិនី​ឆ្នើម​ប្រចាំ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ រូប​នេះ​បន្ត​ទៀត​ថា​ ខ្លួន​ពិត​ជា​គោរព​ដឹង​គុណ​ចំពោះ​ការ​លះបង់​គ្រប់​យ៉ាង​របស់​កងទ័ព​មាន​ទាំង​ការ​ភ័យ​ខ្លាច​ ការ​ប្រឈម​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ ការ​រងទុក្ខវេទនា​ផ្សេងៗ​អំឡុង​ការ​ឈ្លាន​ពាន​របស់​សៀម​នៅ​ពេល​នេះ។​

សកម្មភាព​ឧបត្ថម្ភកន្លងទៅ

ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ត្រូវ​តែ​តបស្នង​ និង​ជួយ​គ្រប់​យ៉ាង​ដែល​ខ្លួន​អាច​ធ្វើ​បាន​សម្រាប់​អ្នក​នៅ​ជួរ​ក្រោយ​នេះ​ដូច​ជាកៀរគរ​រក​ជំនួយ​ រក​ស្បៀង​ រក​សម្ភារ​ប្រើប្រាស់​ចាំ​បាច់​ ថ្នាំ​សង្កូវ​ និង​ថវិកា​​ជា​ដើម។​ ការ​ជួយ​ទាំង​នេះ​គឺ​បាន​សម្រាល​ទុក្ខលំបាក​របស់​ជន​ភៀសសឹក​ផង​ ជួយ​ដល់​ការ​ច្បាំង​ទប់ទល់​សត្រូវ​ផង​ និង​ជា​ការ​សាមគ្គី​គ្នា​របស់​ប្រជាជន​ខ្មែរ​រួម​គ្នា​ប្រឆាំ​ការ​ឈ្លានពាន​ពី​សត្រូវ​រហូត​ដណ្ដើម​ឲ្យ​បាន​ជ័យជម្នះ។​

ក្រុម​សប្បុរសធម៌របស់​ ប៉ាល់ ឆរស្ម៉ី

បញ្ជាក់​ដែរថា​ អំឡុង​ការ​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុជា​ពីរ​លើក​នេះ​អតីត​កីឡា​ការិនី​​ ប៉ាល់​ ឆរស្ម៊ី​ និង​ក្រុម​ការងារ​ស្ម័គ្រ​បាន​ចុះ​ជូយ​ដល់​ជន​ភៀសសឹក​ជា​ច្រើន​លើក​បាន​​សម្រាល​ទុក្ខ​លំបាក​​មួយ​ចំនួនធំ​។​ ការ​ឈ្លាន​ពាន​ជា​លើក​ទី២​ របស់​សៀម​មក​​លើ​កម្ពុជាតាំង​ពី​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ រហូត​ដល់​ថ្ងៃ​ទី២៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នេះ​នៅ​មិន​ទាន់​បញ្ឈប់​នៅឡើយ​ទេ។ នៅ​ថ្ងៃ​ទី២៨​ ខែ​ធ្នូ​ ២០២៥​ ខាង​មុខ​នេះ​ ក្រុម​​សប្បុរសធម៌​របស់​ ប៉ាល់​ ឆរស្ម៊ី​ នឹង​ត្រូវ​យក​ជំនួយ​ទៅ​ជួយ​ជន​ភៀសសឹក​ជា​ថ្មី​ទៀត៕​

ក្រុម​សប្បុរសធម៌របស់​ ប៉ាល់ ឆរស្ម៉ី

ប៉ាល់ ឆរស្ម៉ី

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម