ព័ត៌មានអន្ដរជាតិ
ក្រសួងការពារចិន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការរស់ឡើងវិញនៃយោធាស្តាំនិយមជប៉ុន
ក្រសួងការពារជាតិចិនកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវដល់ប្រជាជាតិ និងប្រជាជនដែលស្រឡាញ់សន្តិភាពទាំងអស់រួមដៃគ្នាជាកម្លាំងមួយ ដើម្បីទប់ស្កាត់ការរស់ឡើងវិញនៃរបបយោធាស្តាំនិយមរបស់ជប៉ុន។ យោងតាមសារព័ត៌មាន CN News ។

លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបនឹងការផ្សព្វផ្សាយមួយ ដែលបានលើកឡើងដោយនាយករដ្ឋមន្រី្តជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) និងមន្ត្រីម្នាក់ទៀតរបស់ខ្លួនស្តីពីការបង្កើតគ្រឿងសព្វាវុធនុយក្លេអ៊ែររបស់ជប៉ុន។
ក្នុងរយៈពេលថ្មីៗនេះ ក្រសួងការពារជាតិជប៉ុន បានរិះគន់ចិនថា បង្កើនការចំណាយលើវិស័យការពារជាតិ ហើយបានធ្វើសកម្មភាពរំខាននានានៅក្បែរដែនទឹករបស់ជប៉ុន ដោយលើកឡើងពីផែនការដាក់ពង្រាយឧបករណ៍រ៉ាដាចល័តនៅកោះអូគីណាវ៉ា របស់ជប៉ុននៅឆ្នាំ២០២៦ ដើម្បីតាមដានសកម្មភាពនានារបស់យោធាចិន។
លោក Zhang បាននិយាយថា ប្រតិបត្តិការរបស់យោធាចិននៅក្នុងដែនទឹកដែលពាក់ព័ន្ធគឺគោរពយ៉ាងពេញលេញជាមួយនឹងច្បាប់អន្តរជាតិ និងការអនុវត្តអន្តរជាតិ ហើយគ្មានការជ្រៀតជ្រែកឬបង្កហេតុណាមួយឡើយ ដោយមើលឃើញថាការចំណាយលើវិស័យការពារជាតិរបស់ចិនសមហេតុផល និងនៅតែទាបជាងមធ្យមភាគសកលជាចំណែកនៃ GDP សរុប។
លោកបន្តថា៖«យើងជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការឃោសនាមិនពិតរបស់ខ្លួន និងបញ្ឈប់នូវការដាក់ពង្រាយសកម្មភាពនានាប្រឆាំងនឹងប្រទេសចិន។ យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការយាយី ឬការបង្កហេតុណាមួយដែលធ្វើដោយភាគីជប៉ុន»។
មិនតែប៉ុណ្ណោះ លោក Zhang បានព្រមាននៃការមើលឃើញកាន់តែច្បាស់ និងគ្រោះថ្នាក់ដែលឆ្ពោះទៅរកការរស់ឡើងវិញនៃពួកយោធានិយមនៅក្នុងប្រទេសជប៉ុន ដោយសារប្រទេសនេះបានបន្តធ្វើឱ្យមានវិស័យយោធាអភិវឌ្ឍន៍ទៅមុខមិនឈប់ឈរ និងបានពន្លឿនការកសាងសមត្ថភាពយោធារបស់ខ្លួន។
លោកបន្តថា៖«យើងសូមអំពាវនាវដល់ប្រជាជាតិ និងប្រជាជនដែលស្រឡាញ់សន្តិភាពទាំងអស់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរស់ឡើងវិញនៃរបបយោធានិយមដោយកងកម្លាំងស្តាំនិយមរបស់ជប៉ុន និងការពារពិភពលោកពីការធ្លាក់ទៅក្នុងភាពចលាចល ឬសោកនាដកម្មពីអតីតកាល»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


