ជីវិតកម្សាន្ដ
មូលនិធិខ្មែររួបរួម ទទួលបានការថ្លែងអំណរគុណពីរដ្ឋបាលខេត្តនានា ក្រោយបានដល់ដៃជនភៀសសឹកជាច្រើនពាន់គ្រួសារ
រាប់ចាប់តាំងពីការវាយប្រហាររបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ទ្រង់ទ្រាយធំអំឡុងចុងខែកក្កដាមក ពិសេសលើមូលដ្ឋានជនសុីវិលកម្ពុជាក្នុងភូមិសាស្ត្រខេត្តនានាក្នុងខែធ្នូនេះ មូលនិធិខ្មែររួបរួម ដែលដឹកនាំដោយPeypey Dy នោះ បានសស្រាក់សស្រាំជាខ្លាំង ក្នុងការនាំយកជំនួយពីសប្បុរសជន ឱ្យបានដល់ដៃជនភៀសសឹករាប់ពាន់គ្រួសារដែលរងគ្រោះដោយទង្វើឈ្លានពានអមនុស្សធម៌ពីសំណាក់យោធាថៃ។

លោក Sem Longdy ដែលមហាជនស្គាល់ថា ជើងខ្លាំងខាងទីផ្សារ និងជាម្ចាស់ហាងយីហោរ ហិរខនណឺរ រួមនិងក្រុមការងារមូលនិធិខ្មែររួបរួម តែងសកម្មខ្លាំងក្នុងការរួមចំណែកជួយដល់ទ្រទ្រង់ដល់តម្រូវការបន្ទាន់របស់ជាតិ លើផ្នែកជំនួយមនុស្សធម៌។
ដោយទទួលបានការជឿជាក់ពីមហាជនជាតិ Peypey Dy ក្នុងនាមជាអ្នកផ្តួចផ្តើមជំនួយមនុស្សធម៌មួយរូប ក្នុងចំណោមម្ចាស់មូលនិធិផ្សេងៗទៀត បានទទួលជំនួយជាថវិកា និងសម្ភារៈចាំបាច់ជាច្រើនពីសប្បុរសជន ដើម្បីនាំយកទៅកាន់ជនភៀសសឹកកម្ពុជា ខណៈក៏កំពុងកើនចំនួនកាន់តែច្រើនឡើងៗផងដែរ។
សកម្មភាពសប្បុរសធម៌នេះ ក៏ទទួលបានការថ្លែងអំណរគុណពីរដ្ឋបាលខេត្តនានាបន្តបន្ទាប់ផងដែរ ក្រោយបានដល់ដៃជនភៀសសឹកជាច្រើនពាន់គ្រួសារ ក្នុងភូមិសាស្ត្រខេត្តទាំងនោះ រួមមានដូចជា ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តបាត់ដំបង។
បើតាមការបញ្ជាក់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្នុងភូមិសាស្ត្រខេត្តសៀមរាប លោកនិងក្រុមការងារមូលនិធិខ្មែររួបរួម បានជួយដល់ពលរដ្ឋភៀសសឹក ៣ ៥៦២គ្រួសារ និងបន្ថែម ៥ ០០០គ្រួសារទៀត ទៅខាងចុងកាល់ កាលពីថ្ងៃទី២៦ ខែធ្នូ ម្សិលមិញនេះ។

ក្រុមការងារមូលនិធិខ្មែររួបរួម ក៏បាននាមយកជំនួយទៅកាន់ភូមិសាស្ត្រខេត្តបាត់ដំបង និងគូសបញ្ជាក់ថា “យើងបានជួយដល់បងប្អូនភៀសសឹកចំនួន ៥ ៩៧០គ្រួសារ និងបានរំលែកស្បៀងទៅតាមមូលនិធិផ្សេងៗ ដើម្បីជួយដល់ទីតាំងបន្តបន្ទាប់ទៀតផងដែរ”។

ជាមួយគ្នានេះ លោក Sem Longdy និងក្រុមការងារ ក៏ទទួលបានថ្លែងអំណរគុណពីរដ្ឋបាលខេត្តកោះកុងផងដែរ នាថ្ងៃទី ២៧ធ្នូនេះ ចំពោះការឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗជូនពលរដ្ឋភៀសសឹក នៅទីជម្រកសុវត្ថិភាព ចំនួន ១ ៥៥៩គ្រួសារ ក្នុងភូមិសាស្ត្រខេត្តកោះកុង។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


