ព័ត៌មានអន្ដរជាតិ
ជំហរហ្វីលីពីន នឹងមិនខុសពីម៉ាឡេស៊ីទេ ក្នុងការដោះស្រាយជម្លោះកម្ពុជា-ថៃក្នុងឋានៈប្រធានអាស៊ាន
ការឈានទៅដល់ចំណុចត្រូវរ៉ូវគ្នារវាងកម្ពុជានិងថៃនៅមុនដំណាច់ឆ្នាំ២០២៥ អាចជាពរជ័យមួយសម្រាប់ប្រទេសហ្វីលីពីនដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២៦។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៥ ត្រូវបានគេមើលឃើញថា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងមធ្យោបាយការទូតដើម្បីសម្របសម្រួលក្នុងជម្លោះថៃនិងកម្ពុជាដែលបានផ្ទុះអាវុធផ្អើលពិភពលោកនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៥ ហើយ តាមរយៈការផ្សះផ្សារបស់លោក អាន់វ៉ា ដោយមានការជួយគាំទ្រពីសំណាក់សហរដ្ឋអាមេរិកនិងចិន។
តាមរយៈការខិតខំប្រឹងប្រែងនោះ បទឈប់បាញ់លើកទី១ ត្រូវបានរកឃើញនៅថ្ងៃទី២៨ខែកក្កដា និង ការខិតខំចរចាបន្តបន្ទាប់ទៀតរបស់ប្រធានអាស៊ាន ភាគីជម្លោះបានសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពផ្លូវការចុះថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ ដែលចុះហត្ថលេខាក្រោមវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ប៉ុន្តែកិច្ចព្រមព្រៀងដ៏ផុយស្រួយនោះ បានធ្លុះធ្លាយទៅវិញដោយសារតែថៃប្រកាសលុបចោលជាឯកតោភាគី និង បង្កការផ្ទុះអាវុធជាថ្មីនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥ ដែលធ្វើឲ្យអន្តរជាតិប្រឹងប្រែងជាថ្មីដើម្បីផ្សះផ្សាជម្លោះនេះអស់រយៈពេល២១ថ្ងៃ ទើបកិច្ចព្រមព្រៀងថ្មីមួយទៀតរកឃើញ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី២៧ខែធ្នូ និងមានតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលប្រធានអាស៊ានត្រូវប្តូរ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលប្រឹងប្រែងក្នុងដំណាក់កាលចុងក្រោយក្នុងឋានៈជាប្រធានអាស៊ាននេះ បានបង្ហាញការស្វាគមន៍ចំពោះបទឈប់បាញ់ថ្មីដែលកម្ពុជានិងថៃសម្រេចបាន ដែលបទឈប់បាញ់នេះនឹងបញ្ឈប់រាល់ការប្រយុទ្ធគ្នា។
ទោះបីជាផុតតួនាទីជាប្រធានអាស៊ាននៅពាក់កណ្តាលរាត្រីថ្ងៃទី៣១ខែធ្នូឈានចូលថ្ងៃទី១ខែមករាឆ្នាំ២០២៦ លោក អាន់វ៉ា បានបង្ហាញការគាំទ្រគ្រប់បែបយ៉ាងដល់ប្រធានអាស៊ានថ្មី គឺប្រទេសហ្វីលីពីន។
លោក អាន់វ៉ា សរសេររៀបរាប់ថា៖«យើងនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាកិច្ចការទាំងនេះត្រូវបានផ្តល់កិត្តិយស ហើយកិត្យានុភាព និងភាពជឿជាក់របស់អាស៊ានក្នុងនាមជាតំបន់សន្តិភាពត្រូវបានរក្សាទុក»។
រដ្ឋាភិបាលហ្វីលីពីនមិនទាន់បង្ហាញជំហរអ្វីមួយពាក់ព័ន្ធនឹងបទឈប់បាញ់ចុងក្រោយរវាងកម្ពុជានិងប្រទេសថៃចុងក្រោយនេះទេ ប៉ុន្តែប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. បាននិយាយកាលពីខែកញ្ញាឆ្នាំ២០២៥ ក្នុងពេលដែលប្រទេសកម្ពុជានិងថៃអនុវត្តបទឈប់បាញ់លើកដំបូង ថា ប្រទេសហ្វីលីពីននឹងដាក់ពង្រាយតំណាងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នដែលត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ។
ក្នុងការជ្រុមជ្រែងប្រទេសម៉ាឡេស៊ីក្នុងការអនុវត្តការតាមដានការអនុវត្តបទឈប់បាញ់ ហ្វីលីពីនបានបញ្ជូនបុគ្គលិកយោធាដើម្បីចូលរួមជាមួយក្រុមអង្កេតការណ៍អាស៊ាន ដឹកនាំដោយម៉ាឡេស៊ី និងបង្ហាញការប្តេជ្ញាចិត្តចំពោះការអនុវត្តបទឈប់បាញ់នោះឲ្យមានប្រសិទ្ធភាព។
សារព័ត៌មានហ្វីលីពីន Philippine Daily Inquirer បានស្រង់សម្តី លោក Marcos ដូចបាននិយាយកាលពីខែកញ្ញាថា៖«យើងបន្តនិយាយថា ដរាបណាវាទាក់ទងនឹងហ្វីលីពីន និងអាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍] យើងនៅទីនេះដើម្បីជួយ។ ហើយចាប់តាំងពីប្រទេសទាំងពីរជាមិត្តរបស់យើង យើងជាមិត្តនឹងកម្ពុជា និងថៃ យើងទាំងអស់គ្នាជាសមាជិកអាស៊ាន យើងមិនចង់ឃើញរដ្ឋសមាជិកអាស៊ានជួបប្រទះបញ្ហានោះទេ»។
លោក Marcos បានបន្ថែមថា៖«នោះហើយជាមូលហេតុដែលខ្ញុំតែងតែពន្យល់ថាហ្វីលីពីនត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីណាមួយដែលនឹងជួយពង្រឹងបទឈប់បាញ់»។
រហូតមកដល់ពេលនេះ ប្រទេសមហាអំណាចនានានិងស្ថាប័នអន្តរជាតិ កំពុងតាមដានយ៉ាងដិតដល់ចំពោះការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានអស់រយៈពេលជាង២៤ម៉ោង ក្នុងកាលកំណត់៧២ម៉ោង មុនឈានទៅអនុវត្តបទកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួកាលពីចុងខែតុលា២០២៥៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


