Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិកើនឡើង ជុំវិញភាពតានតឹងមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ បាន​កើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ដោយសារ​តែលទ្ធភាពនៃការរំខានផ្នែក​ផ្គត់ផ្គង់ ​ជុំវិញ​ភាពតានតឹងភូមិសាស្រ្តនយោបាយកើនឡើងជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent ​បានកើនឡើង ៥៧ សេន ឬ ០,៩៤% ​ដល់ ៦១,២១ ដុល្លារ/បារ៉ែល ​គិតត្រឹមម៉ោងជាង ៩ ព្រឹក ម៉ោងនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក ម៉ាក ​West Texas Intermediate (WTI) ​បានកើនឡើង ៥៤ សេន ឬ ០,៩៥% ដល់ ៥៧,២៨ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងទាំង២ បាន​ធ្លាក់ចុះជាង ២% កាលពីថ្ងៃសុក្រ ដោយវិនិយោគិន​មើលឃើញពីការផ្គត់ផ្គង់ប្រេងលើសតម្រូវការរបស់សកល និងលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។

យ៉ាងណាមិញ តម្លៃនៅថ្ងៃចន្ទនេះ បាន​កើនឡើងបន្តិចមកវិញ ​ដោយអ្នកវិភាគលើកឡើងពីភាពតាន​តឹង​ភូមិសាស្ត្រនយោបាយ​ រួមទាំងការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលរវាងរុស្ស៊ី និងអ៊ុយក្រែន និង​ជម្លោះមជ្ឈិមបូព៌ា។​

លោក Yang An អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Haitong Futures បាន​ប្រាប់រ៉យទ័រ យ៉ាងដូច្នេះថា៖ «មជ្ឈិមបូព៌ាក៏មានភាពចលាចលនាពេលថ្មីៗនេះផងដែរ ដោយការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអូឌីតនៅ​យេម៉ែន និងអ៊ីរ៉ង់ ដែលនិយាយថា ខ្លួន​កំពុងស្ថិតក្នុង «សង្គ្រាមទ្រង់ទ្រាយធំ» ជាមួយសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ីស្រាអែល»។ ​លោកបន្តថា បញ្ហាទាំងនេះ អាច​ជំរុញឱ្យ​ក្ដីបារម្ភអំពីការរំខានផ្នែក​ផ្គត់ផ្គង់ដែលអាចកើតមាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម