ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលវៀតណាមព្រមានពីកង្វះខាតសាច់ប្រាក់ងាយស្រួល និងសម្ពាធពន្ធ
ធនាគារកណ្តាលវៀតណាមបានព្រមានថា ស្ថាប័នអ្នកផ្តល់ប្រាក់កម្ចីមួយចំនួនកំពុងប្រឈមមុខនឹងកង្វះខាតសាច់ប្រាក់ងាយស្រួល ដោយសារតែកំណើនប្រាក់កម្ចីពីធនាគារនៅឆ្នាំនេះ ដោយបន្ថែមពីលើសម្ពាធពន្ធខ្ពស់របស់អាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទ។

ប្រធានគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល លោក Pham Chi Quang បានថ្លែងថា ធនាគាររដ្ឋវៀតណាម (ធនាគារកណ្ដាល) នឹងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាន ដើម្បីជំរុញការផ្តល់ប្រាក់កម្ចី និងគាំទ្រដល់អាជីវកម្ម ប៉ុន្តែក្នុងលក្ខណៈប្រុងប្រយ័ត្នព្រោះ «កំណើនឥណទាននៅឆ្នាំនេះគឺខ្ពស់ណាស់រួចទៅហើយ ដោយប្រាក់កម្ចីភាគច្រើនពឹងផ្អែកលើការផ្តល់រយៈពេលខ្លី»។
លោក Quang បាននិយាយថា កំណើន ១៩,៤% នៃប្រាក់កម្ចី គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន គឺលើសគោលដៅពេញមួយឆ្នាំត្រឹម ១៦% ហើយខ្ពស់ជាងកំណើនប្រាក់បញ្ញើ ដែលបង្កើតសម្ពាធលើអត្រាការប្រាក់ និងសាច់ប្រាក់ងាយស្រួលរបស់ធនាគារ។
អាជ្ញាធររូបិយវត្ថុវៀតណាមនៅឆ្នាំនេះ បានជំរុញឱ្យធនាគារទាំងឡាយផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងគោលដៅកំណើនសេដ្ឋកិច្ច ១០% របស់រដ្ឋាភិបាលនៅឆ្នាំក្រោយ។
អនុប្រធានធនាគារកណ្តាលវៀតណាម លោក Pham Thanh Ha បានថ្លែងថា៖ «សេដ្ឋកិច្ចប្រឈមមុខនឹងបញ្ហាប្រឈមផ្សេងៗនាពេលខាងមុខ ខណៈស្ថានភាពភូមិសាស្ត្រនយោបាយសកល នឹងបន្តវិវត្តតាមរបៀបស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ជាមួយនឹងការលំបាក ហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែកើនឡើង»។ លោក Ha បានលើកឡើងពីបញ្ហាប្រឈមជាច្រើនចាប់ពីពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រហូតដល់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើង ៨,២% កាលពីត្រីមាសទី៣ ដែលជាកំណើនធំបំផុតក្នុងរយៈពេល ៣ ឆ្នាំ ខណៈរោងចក្រនានាបានជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិកលើសលុប មុនពេលពន្ធ ត្រាំ ចូលជាធរមាននៅដើមខែសីហា៕
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


