Connect with us

សន្តិសុខសង្គម

បាត់កូនស្រីជិតមួយសប្តាហ៍តាមទាន់មកដេកផ្ទះសំណាក់ជាមួយសង្សារបង្កហិង្សាមកលើស្ត្រីជាម្តាយ

បានផុស

នៅ

​ម្នាក់​បានបាត់កូនស្រីចេញពីផ្ទះអស់រយះពេលជិតមួយសប្តាហ៍ទៅហើយ តាម​រកគ្រប់ទីកន្លែងបែជាមកប្រទះឃើញ​​កំពុង​តែ​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​កន្លែង​ ជាមួយសង្សារ​ ខណៈកំពុងសួរនាំបែជាមិត្តភក្តិរបស់សង្សារកូនស្រីបង្កហិង្សា​ វាយ​ទៅ​ស្រ្ដី​ជា​ម្ដាយ​ ហើយ​រត់​គេច​ខ្លួន​បាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៨និង​៤០នាទី​យប់​ ថ្ងៃ​ទី​៣០ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ចំនុច​ផ្ទះ​សំណាក់​យីហោ​ ដេវីតថ្មី​ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១​ សង្កាត់​ផ្សា​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​។

​បើតាម​ការ​រៀប​រាប់​ពី​ស្ត្រី​ជា​ម្ដាយ​ បានឲ្យដឹង​ថា​ កូន​ស្រី​របស់​គាត់​ បានបាត់​ចេញ​ពី​ផ្ទះ​រយៈ​ពេល​៦ថ្ងៃ​៧យប់​មក​ហើយ​ ដោយសារ​ រូប​គាត់​ដឹង​ថា​ មានបុរស​ម្នាក់ឈ្មោះ​ ថា​ បាន​នាំ​កូន​ស្រី​របស់​គាត់​ទៅ​ តែ​មិន​ដឹង​ទៅ​ទីណា​នោះ​ទេ​។

ប្រភព​ដដែល​ បន្ត​ទៀត​ថា​ ដោយមិន​ឃើញ​កូន​ស្រី​ត្រលប់​មក​ផ្ទះ​វិញ​ រូប​គាត់​បាន​តាម​ រក​រហូត​ ឃើញ​កូន​របស់​គាត់​កំពុង​តែ​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ជា​មួយ​និង​សង្សារ​ ទើបផ្អើល​ឆោឡោ​សួរនាំ​រក​ខុស​ត្រូវ​   ពេលនោះ​ អ្នក​មើល​ការ​ខុសត្រូវ​ផ្ទះ​សំណាក់​ បានឲ្យ​ពួក​គាត់​ចុះ​មក​ក្រោម​និយាយ​គ្នា​ ស្រាប់​តែ​បុរស​មានម្នាក់​ទៀត​ត្រូវ​ជា​មិត្តភក្ដិ​ខាង​ប្រុស​ ដែល​នៅ​ក្នុង​ផ្ទះ​សំណាក់​នោះ​ដែរ​ បានប្រើ​ហិង្សា​វាយ​ទៅ​រូប​គាត់​ជា​ម្ដាយ​ បណ្តាល​ឲ្យរបួស​តិច​តួច​ ហើយ​ក៏នាំគ្នីគ្នា​រត់​ចេញ​ផ្លូវ​ក្រោយ​បាត់​អស់​ទៅ​។

ស្ត្រី​ជា​ម្ដាយ​បានឲ្យដឹង​ទៀត​ថា​ បន្ទាប់​ពី​រត់​គេច​អស់​ហើយ​ រូប​គាត់​បាន​នាំ​កូន​ស្រី​របស់​គាត់​ ទៅ​រកបុរស​ជា​សង្សារ​ ដល់​ផ្ទះ​នៅ​ក្រោម​វត្ត​ច្បារអំពៅ​  ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​  ដើម្បី​សួរនាំ​រក​ខុស​ត្រូវ​ តែ​ពេល​ទៅ​ដល់​មិន​ឃើញ​បុរស​ជា​សង្សារ​នោះ​ទេ​ ជួប​តែ​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​។

ចុងក្រោយតំណាង​ក្រុម​គ្រួសារ​ទាំង​សងខាង​បានសម្របសម្រួល​ គ្នា​ដោយ​ខាង​ស្រី​ឲ្យសងថ្លៃ​ក្រវិល​និង​ចិញ្ចៀន​ តំលៃ​៦០០ដុល្លារ​ ដែល​ខាង​ប្រុស​លួងលោម​យក​ទៅ​លក់​ស៊ី​ចាយ​  តែ​ខាង​ប្រុស​សុំ​សង​៣០០ដុល្លារ​តែ​ប៉ុណ្ណោះ​។ បន្ទាប់មកទើប​ខាង​ប្រុស​បានសងសំណង​ទៅ​ខាង​ស្រី​ចំនួន​៤០០ដុល្លារ​ បញ្ចប់​រឿង​ដោយ​មិន​ប្តឹង​ផ្តល់​អ្វី​ទៅ​ខាង​ប្រុស​នោះ​ទេ​៕អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម