កីឡា
អនុប្រធានសហព័ន្ធតេក្វាន់ដូ ITF ភាពខ្លាំង និងលេចធ្លោរបស់កីឡាមួយនេះគឺមានមេដឹកនាំល្អ
អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ថាភាពខ្លាំង និងលេចធ្លោរបស់កីឡាមួយនេះគឺមានមេដឹកនាំល្អលោក កែវ រ៉េមី ក្នុងរយៈពេលប្រហែល ១០ឆ្នាំមកនេះសមិទ្ធផល កេរ្តិ៍ឈ្មោះទាំងក្នុងថ្នាក់ជាតិ លើឆាកអន្តរជាតិ ទទួលបានការគោរពស្រឡាញ់ច្រើន។

លោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធ
លោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដែលបញ្ចប់ទៅនេះគឺដំណើរការបានល្អប្រសើរទាំងការរៀបចំ មន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាលគ្រប់គ្រងការប្រកួតបានល្អដោយមិនមានបញ្ហាប្រឈមអ្វីឡើយ។ មួយវិញទៀតដោយសារតែសហព័ន្ធធ្លាប់មានបទពិសោធច្រើនមកហើយពិសេសការទទួលរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍អំឡុងកន្លះឆ្នាំមុននេះ។

លោក កែវ រ៉េមី ប្រធានសហព័ន្ធ
អនុប្រធានខាងលើបន្តទៀតថា តាមរយៈសមត្ថភាពដ៏ល្អលេចធ្លោរបស់កីឡាករ កីឡារិនី កេរ្តិ៍ឈ្មោះល្បីក្នុងមជ្ឈដ្ឋានកីឡានៅកម្ពុជា សមិទ្ធផលមេដាយគ្រប់កម្រិតលើឆាកអន្តរជាតិទាំងនេះគឺបានដោយសារតែមានមេដឹកនាំល្អគឺលោក កែវ រ៉េមី អំឡុងរយៈពេលប្រហែល ១០ឆ្នាំមកនេះ។ ដូច្នេះហើយការខំប្រឹងប្រែងហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីផង រួមផ្សំជាមួយការប៉ិនប្រសព្វក្នុងការដឹកនាំ និងការលៈបង់គ្រប់បែបយ៉ាងរបស់លោក កែវ រ៉េមី ទើបធ្វើឲ្យកីឡាមួយនេះរីកចម្រើនខ្លាំងបានដូចឃើញស្រាប់នៅពេលនេះ។


ទិដ្ឋភាពបិទការប្រកួតម្សិលមិញ
បញ្ជាក់ដែរថា សហព័ន្ធកីឡាតេក្វាន់ដូ ITF បានបិទបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនហើយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសកលវិ់ទ្យាល័យភូមិន្ទភ្នំពេញក្រោយដំណើរការរៀបចំតាំងពីថ្ងៃទី២៨ ខែធ្នូ នេះ។ ចំណាត់ថ្នាក់លេខ១ បានលើក្រុមក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប ២៤ មាស១៤ ប្រាក់៨ សំរឹទ្ធ២។ លេខ២ បានលើក្រសួងសេដ្ឋកិច្ច ឈ្នះមេដាយសរុប ១២ មាស៥ ប្រាក់៤ សំរឹទ្ធ៣។ លេខ៣ បានលើក្រុមវីរភាពកីឡា ខេត្តបន្ទាយមានជ័យ ឈ្នះមេដាយសរុប ៦ មាស២ សំរឹទ្ធ៤៕



ទិដ្ឋភាពបិទការប្រកួតម្សិលមិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


