ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន បញ្ជាឲ្យពន្លឿនផលិតឧបករណ៍បាញ់រ៉ុក្កែតច្រើនគ្រាប់
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រផលិតគ្រាប់រំសេវមួយកន្លែងកាលពីចុងសប្តាហ៍ ដោយត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មសម្រាប់ឧបករណ៍បាញ់រ៉ុក្កែតច្រើនគ្រាប់ និងណែនាំមន្ត្រីឲ្យបង្កើនសមត្ថភាពផលិតកាន់តែលឿនជាងមុន។ នេះបើយោងតាមកាសែត Rodong Sinmun របស់គណបក្សពលករដែលកំពុងកាន់អំណាច បានរាយការណ៍កាលពីថ្ងៃអង្គារទី៣០ធ្នូ ឆ្នាំ២០២៥។

លោកគីមបាននិយាយថា ប្រព័ន្ធរ៉ុក្កែតច្រើនគ្រាប់នឹងក្លាយជាមធ្យោបាយវាយប្រហារសំខាន់របស់កងទ័ពប្រជាជនកូរ៉េ ដោយធ្វើការផ្លាស់ប្តូរទាំងស្រុង សមាសភាពនៃកម្លាំងកាំភ្លើងធំ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគោលនយោបាយយុទ្ធសាស្ត្រយោធារបស់ទីក្រុងព្យុងយ៉ាង ស្តីពីការធ្វើទំនើបកម្ម និងពង្រឹងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ។
លោកបាននិយាយបន្ថែមថា ប្រព័ន្ធអាវុធដែលនឹងត្រូវដាក់ពង្រាយក្នុងបរិមាណច្រើនសម្រាប់ការវាយប្រហារប្រមូលផ្តុំក្នុងអំឡុងពេលប្រតិបត្តិការយោធា គឺជាប្រព័ន្ធអាវុធដ៏មានអានុភាពខ្លាំង ព្រោះវាអាចបំផ្លាញសត្រូវតាមរយៈការវាយប្រហារភ្លាមៗ និងអំណាចបំផ្លិចបំផ្លាញ ហើយក៏អាចប្រើជាមធ្យោបាយវាយប្រហារជាយុទ្ធសាស្ត្រផងដែរ។
មិនតែប៉ុណ្ណោះ កាសែត Rodong Sinmun បានបញ្ចាក់បន្ថែមថា អាវុធទាំងនេះនឹងត្រូវដាក់ពង្រាយទៅកាន់អង្គភាពយោធាសំខាន់ៗរបស់កូរ៉េខាងជើង។ ចំណែក Yonhap ចេញផ្សាយដែរថា សំណើរបស់លោកគីមក្នុងការពង្រីកសមត្ថភាពផលិតកម្មបង្ហាញថា ពួកគេអាចកំពុងពង្រីកការនាំចេញទៅកាន់ប្រទេសរុស្ស៊ី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូរ៉េខាងជើង សាកល្បងមីស៊ីលបញ្ជាទិស ក្នុងន័យត្រៀមខ្លួនប្រយុទ្ធជាមួយសត្រូវពេញទី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


