ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង សាកល្បងមីស៊ីលបញ្ជាទិស ក្នុងន័យត្រៀមខ្លួនប្រយុទ្ធជាមួយសត្រូវពេញទី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (KCNA) បានរាយការណ៍នាថ្ងៃចន្ទទី២៩ធ្នូ ថា កូរ៉េខាងជើងបានសាកល្បងមីស៊ីលបញ្ជាទិសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន២គ្រាប់ ដោយសរសើរសមយុទ្ធនេះថាជាការបង្ហាញ ការត្រៀមខ្លួនប្រយុទ្ធ ប្រឆាំងនឹងការគំរាមកំហែងពីសត្រូវ។

តាម yahoo ការបាញ់បង្ហោះនេះគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ដែលលោកគីមបានចូលរួម ក៏ជាសកម្មភាពដ៏មមាញឹករបស់មេដឹកនាំកូរ៉េខាងជើង ដើម្បីគូសបញ្ជាក់ពីវឌ្ឍនភាពយោធា និងសេដ្ឋកិច្ចរបស់ប្រទេស មុនពេលសមាជបក្សដ៏សំខាន់មួយ ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមឆ្នាំ២០២៦ ដែលកំណត់ផែនការអភិវឌ្ឍន៍សម្រាប់កូរ៉េខាងជើងនៅរយៈពេល៥ឆ្នាំខាងមុខ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េរបស់រដ្ឋបាននិយាយថា មេដឹកនាំ គីម ជុងអ៊ុន បានត្រួតពិនិត្យសមយុទ្ធនេះ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ លើសមុទ្រលឿង នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ ហើយបានអំពាវនាវឲ្យមានការអភិវឌ្ឍ គ្មានដែនកំណត់ និងប្រកបដោយចីរភាព នៃកងកម្លាំងអាវុធនុយក្លេអ៊ែររបស់លោក។
ទីភ្នាក់ងារដដែលបាននិយាយទៀតថា គោលដៅនៃសមយុទ្ធនេះគឺដើម្បីពិនិត្យមើល ឥរិយាបថឆ្លើយតបតបវិញ និងសមត្ថភាពប្រយុទ្ធរបស់អង្គភាពរងមីស៊ីលរយៈចម្ងាយឆ្ងាយ។ ជាក់ស្ដែង មីស៊ីលទាំងនោះបានហោះអស់រយៈពេលជាងពីរម៉ោង ដោយចែករំលែករូបថតនៃមីស៊ីលដែលត្រូវបានបាញ់ និងវាយប្រហារចំគោលដៅ។
យ៉ាងណា លោកគីមបានសន្យាថា «ទីក្រុងព្យុងយ៉ាង នឹងលះបង់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ពួកគេ ចំពោះការអភិវឌ្ឍគ្មានដែនកំណត់ និងប្រកបដោយចីរភាពនៃកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់រដ្ឋ»។
នាពេលកន្លងមក កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលផ្លោងចុងក្រោយនៅដើមខែវិច្ឆិកា ប្រហែលមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចក្នុងតំបន់ដោយសម្តែងចំណាប់អារម្មណ៍ក្នុងការជួបជាមួយលោកគីម។ នៅពេលនោះ ត្រាំទើបតែបានអនុម័តផែនការរបស់កូរ៉េខាងត្បូង ក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
ក្រោយមក លោកគីមចេញការបញ្ចាក់ថា ទីក្រុងព្យុងយ៉ាងបានចាត់ទុកការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូលជា ទង្វើវាយលុកដែលរំលោភយ៉ាងធ្ងន់ធ្ងរលើសន្តិសុខ និងអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីសប្តាហ៍មុនក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដោយថ្កោលទោសការចតនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែររបស់កងទ័ពជើងទឹកអាមេរិក USS Greenville នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកត្រាំ អបអរសាទរ បទឈប់បាញ់រវាង កម្ពុជានិងថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


