Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ភាសា​ជាតិ«​​​ស្តង់​ដារ​» ​​​​ដើម្បី​​បង្ហាញការរួបរួម​ជាតិ​

បានផុស

នៅ

ប្រទេស​ចិន​បាន​បង្ហាញ​ច្បាប់​ថ្មីមួយ​ដើម្បី​លើក​កម្ពស់​ការ​រួបរួម​ជាតិ​សាសន៍ ​និង​ការ​ប្រើ​ប្រាស់​ភាសាចិនជា​ស្តង់ដារតែ​​មួយ​ ដោយ​ព្រមាន​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ផ្លូវ​ច្បាប់​សម្រាប់​អ្នក​ដែល​រារាំង​ការ​ប្រើ​ប្រាស់​ភាសា​ជាតិ និង​យក​លេស​នានា​​ក្នុង​ការ​លុប​បំបាត់អក្សរ​ សញ្ញា ស្រៈ ដែល​ជា​​អត្តសញ្ញាណ​ជាតិ​​។

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព៍ត៌មាន SCMP បាន​ឱ្យ​ដឹង​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​លើក​កម្ពស់​ឯកភាពជាតិ និង​វឌ្ឍន​ភាព​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ជា​លើក​ទីពីរ​ដោយ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជនជាតិ (NPC) ដែល​ជាស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​របស់​ប្រទេស​កាល​ពី​សប្តាហ៍​មុន ហើយ​​បើក​ឱ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​រហូត​ដល់​ថ្ងៃ​ទី២៥ ខែមករា។

ទន្ទឹម​នឹង​នេះ ការ​ផ្លាស់​ប្តូរ​លើក​ដំបូង​ចំពោះ​ច្បាប់​ស្តី​ពី​ស្តង់​ដារ​នៃ​​ការ​និយាយ​ និង​ការ​សរសេរ​ភាសា​ចិន​ក្នុង​រយៈពេល ២៥ឆ្នាំត្រូវ​បាន​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សៅរ៍​ ហើយ​នឹង​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​។

​​​​​​​ការ​​ប្រកាស​នៃ​ច្បាប់​នោះ​ បាន​លើក​ឡើង​ថា៖ «ច្បាប់​​នេះ​មាន​​សារៈ​​សំខាន់​​ក្នុង​ការ​​ជំរុញ​​ស្មារ​តី​​​​ប្រជាជន​ចិន​ឱ្យ​​​ចេះ​ស្នេហាជាតិ​»​ ដែល​ជា​​ពាក្យ​ស្លោក​​ផ្សព្វផ្សាយ​​ដោយ​​លោក​​​ប្រធានា​ធិបតី​ ស៊ី ជីន​ពីង​ លើកកម្ពស់​តម្លៃ​វប្បធម៌​ និង​​ទំនាក់​ទំនង​​សង្គម​​រួម​គ្នា​។

សមាជិក​សភា​បាន​អះអាង​ថា ភាសា​ដើម​​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​ឯកភាពជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច និងស្ថិរភាព​​ក្នុង​តំបន់​ចម្រុះ​ជាតិសាសន៍។

សេច​ក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ស្តី​ពី​ការ​រួប​រួម​ជាតិ​រួម​មាន​បទ​ប្បញ្ញត្តិ ​«ការពារ​សេចក្តី​ថ្លៃថ្នូរ​នៃ​និមិត្ត​សញ្ញា​ជាតិ» រួម​ទាំង​ទង់​ជាតិ ភ្លេង​ជាតិ ​និង​និមិត្ត​សញ្ញា​ផ្សេង​ទៀត​ ទន្ទឹម​នឹង​នេះ​វា​ក៏​ដើរ​តួនាទី​សំខាន់​នៃ​ការ​អប់​រំ​ឱ្យ​ស្នេហា​ជាតិផង​​ដែរ​។

សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​គូស​បញ្ជាក់​ពី​ភាព​ចាំ​បាច់​នៃ​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ភាសា​ចិន​តាម​ស្តង់​ដារ​ឱ្យ​ទូលំ​ទូលាយ​នៅ​ក្នុង​គ្រប់​​វិស័យ​​។ វា​ជា​ការ​ដាក់​បញ្ចូល​ការ​លើក​កម្ពស់​ភាសា​នៅ​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​ជនជាតិ​ភាគ​តិច ជនបទ និង​តំបន់​ដាច់​ស្រយាល​ផង​ដែរ​។

គោល​ដៅ​​ធំ​របស់​ទី​ក្រុង​ប៉េកាំង​គឺជំរុញ​ឱ្យ​​សិស្សានុសិស្ស​​​​បាន​រៀន​ទាំង​ភាសា​ដើម​​របស់​ពួកគេ និង​ភាសាចិន ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​ផ្នែក​ទំនាក់ទំនង និង​លើក​កម្ពស់​ការ​ធ្វើ​សមាហរណ​កម្ម​ទៅ​ក្នុង​សង្គម​ចិនឱ្យ​កាន់​តែ​ទូលំ​ទូលាយ​តាមរយៈ​ការ​ផ្តល់​នូវ​ឱកាសផ្សេងៗ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម