Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆេះរោងប៉ះកង់ឡានខូចខាតសំភារៈ សរុបជាទឹកប្រាក់ប្រម៉ាណ៥មុឺនដុល្លា

បានផុស

នៅ

រោងប៉ះនិងស្កុកកង់ឡានមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងហៅ ក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៤០នាទី​ ថ្ងៃទី៣១​ ខែ​ធ្នូ​ ២០២៥ នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិក្រាំងទ្រា ឃុំព្រះពុទ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ម្ចាស់ទីតាំងឈ្មោះ ប៉ុក ផា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរប៉ះកង់រថយន្ត រស់នៅភូមិ ស្វាយតាឡឹកឃុំអំពិលតាពកស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។ រោងដែលត្រូវបានអគ្គិភ័យឆាបឆេះនេះមានទំហំ ១០×៣០ ធ្វើពីដែក ប្រ័កស័ង្កសី បណ្ដាលឲ្យរងការខូចខាតទាំងស្រុង។

ក្នុងអគ្គិភ័យបណ្ដាលឲ្យខូចខាតសំបកកង់រថយន្ត ថ្មី ចំនួន ១០០ គ្រាប់​ សំបកកង់រថយន្តចាស់ចំនួន ៤០០គ្រាប់ ធុងខ្យល់ ចំនួន ០១  ទូរទឹកកក ចំនួន ០១  ប្លង់ដីស្រែ ចំនួន០១ ប្លង់​ និងសម្ភារ:ប្រើប្រាស់មួយចំនួន ​គិតជាទឹកប្រាក់ ប្រហែល ៥០០០០$ និងបណ្តាលឲ្យម្ចាស់ផ្ទះ រងរបួសស្រាល។

ក្នុងរវង្វង់ប្រតិបត្តិការបង្កាគ្រោះអគ្គិភ័យខាងលើនេះកម្លាំងជំនាញបានប្រើប្រាស់ឡានទឹកចំនួន១២គ្រឿង.អង្គភាព​ ង៧០​ ប្រើប្រាស់អស់៧ គ្រឿង​ សាលាខណ្ឌដង្កោអស់១​គ្រឿង​ រថយន្តជំនួយ របស់ស្រាបៀរ កម្ពុជា ១ឡាន​ ក្រុមហ៊ុនISI ១ គ្រឿង ស្នងការខេត្តកណ្តាលចំនួន១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ប្រលាន ថ្មី ចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់ ១៧ ធុង។

សមត្ថកិច្ចបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះនោះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ និងមិនរាលដាល់ដល់ផ្ទះអ្នកជិតខាងទេ៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម