ព័ត៌មានអន្ដរជាតិ
លោក ស៊ី ទទួលជួបមេដឹកនាំកូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះ មុនបន្តដំណើរទៅតូក្យូ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងត្បូងលោក Lee Jae Myung នៅថ្ងៃអាទិត្យខាងមុខនេះ ដែលបង្ហាញពីចេតនារបស់ទីក្រុងប៉េកាំងចង់ពង្រឹងទំនាក់ទំនងបន្ថែមជាមួយទីក្រុងសេអ៊ូល ចំពេលទំនាក់ទំនងរបស់ខ្លួនមានភាពតានតឹងជាមួយប្រទេសជប៉ុនជុំវិញកោះតៃវ៉ាន់ដែលជាសម្ព័ន្ធរបស់អាមេរិក។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះគឺជាជំនួបលើកទីពីររវាងលោក ស៊ី និង លោក លី ដែលមានរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដែលជាចន្លោះពេលដ៏ខ្លីមួយ និងបង្ហាញពីចំណាប់អារម្មណ៍របស់ប្រទេសចិនក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល និងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍។
ទំនាក់ទំនងរវាងចិន និងជប៉ុន ស្ថិតក្នុងចំណុចដ៏ក្តៅក្នុងឆ្នាំនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងកាលពីខែវិច្ឆិកាថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចបង្កឱ្យមានការឆ្លើយតបភ្លាមៗផ្នែកយោធាពីទីក្រុងតូក្យូ។
សម្រាប់ដំណើរទស្សនកិច្ចផ្លូវការដែលនឹងចាប់ពីថ្ងៃអាទិត្យនេះ គឺជាវិធានការដែលប្រធានាធិបតីចិនបានរំពឹងទុកក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសមុនពេលមេដឹកនាំកូរ៉េខាងត្បូងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន។
រ៉យទ័រ បានដកស្រង់សម្តី លោក Kang Jun-young ដែលជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនយោបាយនៅសាកលវិទ្យាល័យ Hankuk នៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា៖ «ប្រទេសចិនចង់បញ្ជាក់ពីភាពកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងត្បូងច្រើនជាងមុនឱ្យបានច្រើនទៅទៀត» ។
លោកបន្ថែមថា៖«ប្រទេសចិនហាក់ដូចជាបានសម្រេចចិត្តជាយុទ្ធសាស្រ្តថា វាជាការប្រសើរជាងក្នុងការឱ្យលោក លី ធ្វើទស្សនកិច្ចនៅប្រទេសចិនមុនពេលដែលកូរ៉េខាងត្បូងធ្វើកិច្ចប្រជុំកំពូលជាមួយប្រទេសជប៉ុនម្តងទៀត»។
រដ្ឋបាលរបស់ លោក លី បាននិយាយថា ខ្លួនមានគោលបំណងស្តារឡើងវិញនូវទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដោយទទួលស្គាល់ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង។
បច្ចុប្បន្ននេះ កូរ៉េខាងត្បូងកំពុងព្យាយាមរក្សាតុល្យភាពរវាងប្រទេសទាំងពីរ ប៉ុន្តែងាកទៅរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីចៀសវាងការបង្ខំឱ្យចូលទៅក្នុងបញ្ហាណាមួយ ដែលគំរាមកំហែងដល់មហាអំណាចឧស្សាហកម្មនៅអាស៊ី។
គួរឱ្យដឹងផងដែរថា លោក លីបាននិយាយកាលពីខែធ្នូថា លោកនឹងមិនចូលជាមួយភាគីណាក្នុងជម្លោះការទូតរវាងចិន និងជប៉ុននោះទេ៕
ប្រែសម្រួល៖ ណឺ មិនា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


