កីឡា
ការប្រកួតបាល់ទះថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ចាប់ផ្តើមខែមករានេះ
ការប្រកួតកីឡាបាល់ទះជើងឯកជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ នឹងចាប់ផ្តើមនៅសប្តាហ៍ទី២ នៃខែមករា ឆ្នាំ ២០២៦ ដោយមានក្រុមទូទាំងមកពីទូទាំងប្រទេសចូលរួមប្រកួត។

កាលពីរដូវកាលមុនៗ ការប្រកួតពានរង្វាន់ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង តែងតែងធ្វើនៅខែធ្នូ នៃឆ្នាំនីមួយៗ ប៉ុន្តែរដូវកាលទី៤ ឆ្នាំ ២០២៥ ត្រូវបានលើកពេលមក ដើមឆ្នាំ ២០២៦។ តាមការគ្រោងទុក កាលបរិច្ឆេទប្រកួត ចាប់ផ្តើមនៅថ្ងៃទី១១ ដល់ ទី ២៥ ខែមករា ឆ្នាំ ២០២៦ ហើយការប្រកួតលីគបាល់ទះកំពូលកម្ពុជាដែលហៅកាត់«តេជោលីគ»នឹងប្តូរទៅរៀបចំការប្រកួតនៅពាក់កណ្តាលឆ្នាំវិញ។
រដូវកាលទី៣ កាលពីខែធ្នូ ឆ្នាំ ២០២៤ លក្ខន្តិកៈនៃការប្រកួតអនុញ្ញាតឲ្យកីឡាករជម្រើសជាតិ ឬកីឡាករដែលមានសមត្ថភាពកម្រិត A តែ ២ នាក់ និងកីឡាករបរទេស ១ នាក់បង្ហាញខ្លួននៅលើទីលាន ខណៈកីឡាករ ៣ នាក់ទៀតគឺជាកីឡាករកម្រិត B ឬ យុវជន។ ការធ្វើបែបនេះដើម្បីពង្រឹងសមត្ថភាពកីឡាករវ័យក្មេងឲ្យមានបទពិសោធ សមត្ថភាព និងស្មារតីលើសម្រាប់បន្តវេនក្រុមជម្រើសជាតិលើឆាកអន្តរជាតិ។ ទោះជាយ៉ាងណា រដូវកាលទី៤ ឆ្នាំ ២០២៦ មិនទាន់ត្រូវបានប្រកាសលក្ខន្តិកៈនៃការប្រកួតលំអិតឡើយ។

ការប្រកួត ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ពីមួយរដូវកាលទៅមួយរដូវកាល ត្រូវបានកែប្រែលក្ខន្តិកៈជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍធនធានកីឡាករវ័យក្មេងកម្ពុជា ពីព្រោះកីឡាករអាជីពកម្រិត A គឺប្រកួតពានរង្វាន់តេជោលីគ។
សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង បានធ្វើ ៣ លើកមកហើយគឺលើកទី១ ក្រុម វិសាខា B ជាជើងឯក ហើយលើកទី២ ក្រុមក្រសួងមហាផ្ទៃ B ជាជើងឯក និងលើកទី៣ ក្រុមខេត្តស្វាយរៀង ជាជើងឯក។

ម្ចាស់ជើងឯក ៣ រដូវកាលកន្លងមក
- រដូវកាលទី១ ឆ្នាំ ២០២២ ក្រុមវិសាខា (B) ជាជើងឯក
- រដូវកាលទី២ ឆ្នាំ ២០២៣ ក្រុមក្រសួងមហាផ្ទៃ (B) ជាជើងឯក
- រដូវកាលទី៣ ឆ្នាំ ២០២៤ ក្រុមខេត្តស្វាយរៀង ជាជើងឯក

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


