សេដ្ឋកិច្ច
សហគ្រាសសិរិហ្វាម ចាប់ផ្ដើមដំណើរការផលិតឡើងវិញ ខណៈអាក់ខានមួយរយៈដោយសារសង្គ្រាម
ការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឱ្យសហគ្រាសសិរិហ្វាមផ្អាក់ដំណើការផលិតកម្មរបស់ខ្លួនមួយរយៈ ខណៈពេលនេះសហគ្រាសមួយនេះបានសម្រេចចាប់ផ្ដើមដំណើរការផលិតឡើងវិញដើម្បីឆ្លើយតបទៅនឹងកំណើនៃតម្រូវការ។

លោក អ៊ួន ឈាន ម្ចាស់សហគ្រាសសិរិហ្វាម ស្ថិតនៅខេត្តបន្ទាយមានជ័យ ប្រាប់ កម្ពុជាថ្មី ថា សហគ្រាសរបស់លោកបានចាប់ផ្ដើមដំណើរផលិតទឹកមៀន ទឹកស្វាយកែវរមៀត និងប្រភេទដំណាំផ្សេងៗទៀតឡើងវិញ បន្ទាប់បានវិលត្រឡប់ចូលស្រុកកំណើត ខណៈលោកផ្ទាល់ក៏ជាប្រជាជនជនភៀសសឹកដូចនឹងពលរដ្ឋខ្មែរផ្សេងៗដែលស្ថិតនៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ផងដែរ។

លោក អ៊ួន ឈាន បន្តថា បន្ទាប់ពីអាជ្ញាធរក្នុងមូលដ្ឋានរបស់លោកបានអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹកចូលទៅក្នុងរស់នៅប្រកបរបររកស៊ីរៀងៗខ្លួនវិញ ពិសេសគឺលោកផ្ទាល់ក៏ចូលមកកាន់សហគ្រាសរបស់ខ្លួនវិញ ហើយជំហានបន្ទាប់គឺលោកចាប់ផ្ដើមផលិតប្រភេទទឹកមៀន ទឹកម្នាស់ និងទឹកស្វាយកែវរមៀតបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកឡើងវិញ។


យ៉ាងណាមិញ ម្ចាស់សហគ្រាសរូបនេះ បានឱ្យដឹងដែរថា ចំពោះផលិតផលរបស់សិរិហ្វាម នាពេលបច្ចុប្បន្នត្បិតតែទទួលបានការគាំទ្រខ្លាំងពីប្រជាជនខ្មែរ ប៉ុន្តែក៏មានបញ្ហាមួយចំនួនទាក់ទងនឹងតម្លៃរៀងខ្ពស់ជាងផលិតផលនាំចូលពីបរទេសបន្ដិច ខណៈការផលិតនៅត្រឹមកម្រិតតិចតួចនៅឡើយ។
ទោះជាយ៉ាងណា លោក អ៊ួន ឈាន នៅតែទទូចស្នើសុំចិត្តប្រជាជនខ្មែរ សូមមេត្តាជួយគាំទ្រផលិតផលខ្មែរបន្តទៅទៀត ដើម្បីធ្វើយ៉ាងណាឱ្យសហគ្រាសក្នុងស្រុកទាំងអស់អាចមានឱកាសក្នុងការអភិវឌ្ឍខ្លួនកាន់តែធំជាងមុន លោក បញ្ជាក់ថា «កាលធ្វើបែបនេះ តម្លៃ ឬការលក់ផលិតផលខ្មែរនៅលើទីផ្សារនឹងមានតម្លៃសមរម្យជាមិនខានឡើយ»។
គួរឱ្យដឹងថា សហគ្រាសសិរិហ្វាម ជាសហគ្រាសកែច្នៃផ្លែឈើមួយដែលបានបើកដំណើរឡើងមកតាំងពីឆ្នាំ ២០២២។ បច្ចុប្បន្នសហគ្រាសមានទីតាំងស្ថិតនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


