ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព ជួបកងទ័ពទាំង១៨រូបដែលបាននិវត្តន៍មកដល់មាតុភូមិវិញ
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបសំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង១៨រូប ដែលបាននិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីជាប់នៅប្រទេសថៃអស់រយៈពេល ១៥៥ថ្ងៃ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពទាំង១៨រូប ដែលអគ្គបញ្ជាការមានការយកចិត្តទុកដាក់ និងការអបអរសាទរវីរៈកងទ័ពដែលបានមកជួបជុំជាមួយគ្រួសារ។
លោកអគ្គមេបញ្ជាការ បានផ្ដាំផ្ញើពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មានព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងក្រសួងនានា ក៏ដូចជាមហាជន និងប្រជាជន ចំពោះវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវជាប់នៅក្នុងប្រទេសថៃមិនទាន់បានដោះលែងមកវិញ ជាការព្រួយបារម្ភ ជាការយកចិត្តទុកដាក់ជាច្រើន និងរង់ចាំរហូតដល់បច្ចុប្បន្នរយៈពេល ១៥៥ថ្ងៃ ទើបត្រូវបានដោះលែងមកវិញ។

ក្នុងមតិសំណេះសំណាល លោក វង្ស ពិសេន បានគូសបញ្ជាក់ពីការយកព្រះទ័យទុកដាក់ពីព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការផ្ដាំផ្ញើអំពីអ្វីជាសមិទ្ធផលដែលវីរៈកងទ័ពបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងកន្លងមកដើម្បីជាតិ ដោយត្រូវរក្សាតម្លៃនៃសីលធម៌ គុណធម៌ ជៀសវាងការអួតអាងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដែលបានអនុវត្តកន្លងមក។
លោកអគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង ១៨រូប ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍ជាតិ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


