Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ នឹងគ្រប់គ្រង វ៉េណេស៊ុយអេឡា រហូតដល់សុវត្ថិភាពពេញលេញ

បានផុស

នៅ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងដាក់ប្រទេសវេណេស៊ុយអេឡា ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក រហូតដល់ការផ្លាស់ប្តូរដោយសុវត្ថិភាព បន្ទាប់ពីវាយប្រហារវ៉េណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតីដែលកាន់តំណែងយូរអង្វែង គឺលោក Nicolas Maduro និងភរិយាលោក កាលពីថ្ងៃសៅរ៍ទី ៣ ខែមករា។

(រូបថត៖ Reuters/Jonathan Ernst)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយពី CNN លោកត្រាំបាននិយាយថា នេះជាផ្នែកមួយនៃប្រតិបត្តិការដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងពេលមួយយប់បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួននៃទីក្រុង Caracas ខណៈកងកម្លាំងពិសេសអាមេរិកបានចាប់ខ្លួនលោក Maduro នៅក្នុងផ្ទះសុវត្ថិភាពមួយរបស់គាត់។

លោកបានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅឯលំនៅដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida ថា «យើងមិនអាចប្រថុយប្រថានឲ្យអ្នកផ្សេងឡើងកាន់អំណាចលើប្រទេសវេណេស៊ុយអេឡា ដែលមិនគិតពីផលប្រយោជន៍របស់ប្រជាជនវេណេស៊ុយអេឡានោះទេ។ ដូច្នេះ យើងនឹងគ្រប់គ្រងប្រទេសរហូតដល់ពេលដែលយើងអាចធ្វើការផ្លាស់ប្តូរដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌»។

វីដេអូ​បាន​បង្ហាញ​យន្តហោះ​មួយគ្រឿង​ដែល​ដឹក​លោក Maduro និង​ភរិយា​គឺ​លោកស្រី Cilia Flores បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ Stewart កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ចម្ងាយ​ប្រហែល ៩៧ គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង New York ដោយ​មាន​បុគ្គលិក​អាមេរិក​នៅ​ក្នុង FBI និង​សម្លៀកបំពាក់​ផ្សេងទៀត​ឡើង​យន្តហោះ​បន្ទាប់ពី​វា​ចុះចត។

បណ្តាញ​ព័ត៌មាន​ទូរទស្សន៍ រួមទាំង CNN, Fox News និង MS Now បាន​កំណត់​អត្តសញ្ញាណ​មនុស្ស​ដែល​បាន​ចុះ​ពី​យន្តហោះ​ថា​ជា​លោក Maduro។

លោក Maduro បានរងការ​ចោទប្រកាន់​ពី​បទចោទប្រកាន់​ផ្សេងៗ​ពី​សហរដ្ឋអាមេរិក រួមទាំង​ការឃុបឃិត​ភេរវកម្ម​គ្រឿងញៀន លោកត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការសហព័ន្ធ Manhattan នៅថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីក្រសួងយុត្តិធម៌។ ភរិយារបស់គាត់ក៏ប្រឈមមុខនឹងការចោទប្រកាន់ផងដែរ រួមទាំងការឃុបឃិត​នាំចូល​កូកាអ៊ីន៕

លោកត្រាំបានបង្ហោះរូបភាពរបស់លោក Maduro នៅលើនាវា USS Iwo Jima បន្ទាប់ពីការចាប់ខ្លួន

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក វ៉ាង យី៖ ជប៉ុនព្យាយាមបញ្ច្រាសប្រវត្តិសាស្ត្រ ខណៈលោកប្រាប់កូរ៉េខាងត្បូង ប្រកាន់ខ្ជាប់ចិនតែមួយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម