Connect with us

សន្តិសុខសង្គម

កម្លាំងជំនាញបង្ក្រាបក្រុមឧក្រិដ្ឋជន​ជួញដូរគ្រឿង​ញៀន​ជនជាតិវៀតណាម២នាក់ រឹប​អូសថ្នាំញៀន​ជាង៥ម៉ឺនគ្រាប់

បានផុស

នៅ

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនខុសច្បាប់ជនជាតិវៀតណាមចំនួនពីរនាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទអ៊ិចស្ដាស៊ី(MDMA) ជាង៥ម៉ឺនគ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងលើពីគោលដៅផ្សេងគ្នា ចាប់ពីថ្ងៃទី២ ដល់៤ ខែមករា ឆ្នាំ២០២៦ ដោយគោលដៅទី១ នៅចំណុចខាងមុខផ្ទះ១៣៦ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុច ចំណតរថយន្ត ជាន់ទី៧ នៃខុនដូមួយកន្លែងស្ថិតនៅតាមផ្លូវមហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញចាប់ខ្លួនជនជាតិវៀតណាមចំនួន២នាក់ ភេទប្រុស ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទអ៊ិចស្ដាស៊ី(MDMA) ចំនួន ៥១,៤២៨គ្រាប់ មានទម្ងន់ប្រមាណ ១៨គីឡូក្រាម។

ក្រោយបង្ក្រាប ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស៊ើបអង្កេតបន្តតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម