Connect with us

ព័ត៌មានអន្ដរជាតិ

​​ប្រមុខ​​​បក្ស​ភឿថៃ​ ច្រាន​ចោល​​​​​«ការឯកភាព»មុន​ថា លោក អានុទីន នឹង​បន្ត​​ជានាយករដ្ឋមន្ត្រី​

បានផុស

នៅ

​បេក្ខជន​​​ឈានមុខ​នាយករដ្ឋមន្ត្រីនៃ​គណបក្ស​ភឿថៃ លោក ​យុតឆាណាន ​​វង់សាវ៉ាត (Yodchanan Wongsawat)​របស់បក្សភឿថៃ ច្រានចោល​​អំពី​ការ​លើក​ឡើង​ដែល​ថា ​លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នឹង​នៅតែ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី បើទោះបីជាគណបក្ស​ភូមិចៃ​ថៃរបស់​លោកចាញ់​កា​របោះឆ្នោត​ក៏ដោយ​។

បេក្ខជន​​​ឈានមុខ​នាយករដ្ឋមន្ត្រីនៃ​គណបក្ស​ភឿថៃ លោក ​យុតឆាណាន ​​វង់សាវ៉ាត។ បក្ស​ភឿថៃ​​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាមការ​ចេញ​ផ្សាយ​របស់សារព័ត៌មានថៃនៅថ្ងៃទី​​៥ខែ​​មករា​នេះ បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក ​យុតឆាណាន បានច្រានចោលការរំពឹងទុក ដែល​ថា លោក អានុទីន មេដឹកនាំគណបក្ស​​មោទ​​​នភាព​ថៃ​ ដែលគេ​ស្គាល់ថា​ គណបក្ស​​ភូមិចៃ​ថៃ​ (Bhumjaithai) នឹង​​ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ដោយ​មាន​ការ​យល់ព្រម​ពី​គណបក្ស​​​​​នយោបាយ​សំខាន់​ពីរ​ផ្សេង​ទៀត​ គឺ​ គណបក្ស​ភឿថៃ​​និង​គណបក្ស​​ប្រជាជនថៃ​។

​សេចក្តី​រាយការណ៍​នោះបាន​បន្តថា ក្រុមអ្នកវិភាគបានលើកឡើងថា បើទោះជាគណបក្ស​ផ្សេង​ ដូចជាបក្សភឿថៃ ឬបក្សប្រជាជនឈ្នះសំឡេងភាគច្រើនក៏ដោយ ក៏គណបក្ស​ទាំងពីរ​នេះ​​នៅតែអាចរៀបចំ​គាំទ្រ​ លោក​ ​​អានុទីន ឲ្យ​កាន់ដំណែង​​ជានាយករដ្ឋមន្ត្រី។

​លោក យុតឆាណាន បានច្រានចោលការយល់ឃើញនេះ ដោយនិយាយថា «គ្មានអ្វីត្រូវបានកំណត់ទុកជាមុន» នោះទេ និងសង្កត់ធ្ងន់លើតម្រូវការក្នុងការគោរពការសម្រេចចិត្តរបស់អ្នកបោះឆ្នោត។

លោកក៏បានរិះគន់គណបក្សដែលដាក់ស្លាកវោហាសាស្ត្រនយោបាយដែលមិនបានប្រកាសសម្ព័ន្ធភាពដែលមានសក្តានុពលថាជា «ប្រផេះ» ឬ «ខ្មាស់អៀន»​ ដោយហៅយុទ្ធសាស្ត្របែបនេះមិនសមរម្យ។

​ក្នុង​ពេល​​​ចុ​ងក្រោយ​នេះ ប្រធានគណបក្ស​ប្រជាជន​ លោក ​ណាថា​ផុង រឿង​បញ្ញាវុឌ​ បាន​​ប្រកាសជារឿយៗ​ថា ខ្លួន​នឹ​តមិនធ្វើសម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​​ណា​ដែលធ្លាប់ក្បត់​គណបក្ស​​​​ប្រជាជន​នោះទេ​។ ​ក្នុង​ពេលកន្លងមក គណបក្ស​ភូមិចៃ​ថៃ​ របស់​លោក អានុទីន បាន​​ក្បត់​​ជាមួយគណបក្ស​​​ប្រជាជន​​​ដោយ​​ការរំលាយសភាមុន​កាលកំណត់ និង​បរាជ័យ​ក្នុងការ​ដឹក​​នាំ​ធ្វើវិសោធនកម្ម​​​កែប្រែ​រដ្ឋធម្មនុញ្ញដើម្បី​​​ដាក់​យោធា​​ឲ្យ​នៅឆ្ងាយ​ពី​ការ​ជ្រៀតជ្រែក​​នយោបាយ និង បន្ថយ​អំណាច​ព្រះមហារ​ក្សត្រ​ថៃ​៕​​

រ៉ាន់ រើយ​

នាយករដ្ឋមន្ត្រីចាំផ្ទះលោក អានុទីន ឆានវីរៈគុល​។ FB
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម