ព័ត៌មានជាតិ
សាលាសង្កាត់អូរឫស្សីទី ៣ ចុះជួសជុលផ្លូវបេតុង ១ ខ្សែ ប្រវែងជាង ២០០ ម៉ែត្រ ជូនពលរដ្ឋ
ផ្លូវលំ ១ ខ្សែ ដែលខូចខាត កំពុងត្រូវបានអាជ្ញាធរសង្កាត់អូរឫស្សីទី ៣ ជួសជុលឡើងវិញ ដោយចាក់បេតុងថ្មីប្រវែងជាង ២០០ ម៉ែត្រ សម្រាប់ជូនប្រជាពលរដ្ឋ។


កំណាត់ផ្លូវលំ កែងផ្លូវលេខ ១៣៩ អាជ្ញាធរខណ្ឌ ៧ មករា ធ្វើជូនពលរដ្ឋ ដើម្បីបន្ធូរបន្ថយការលំបាក ដោយផ្តល់នូវផ្លូវបេតុង ១ ខ្សែ ប្រវែង ២១៤ ម៉ែត្រ សង្កាត់អូរឫស្សីទី ៣ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។


លោកស្រី ស៊ុម វណ្ណរី មេភូមិអូរឫស្សីទី ៣ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងតែងមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា លើបញ្ហាផ្លូវ មិនថាផ្លូវតូច ឬក៏ធំ នោះឡើយ បើមានកន្លែងណាខូច ត្រូវមានការជួសជុលភ្លាមៗ ឲ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងបន្តអភិវឌ្ឍន៍ជានិច្ចក្នុងមូលដ្ឋាន។

លោកស្រី បន្តថា ជាក់ស្ដែងនៅកំណាត់ផ្លូវលំកំពុងជួសជុលចាក់បេតុងឡើងវិញនេះ គឺមានប្រវែង ២១៤ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស់ ១ តឹកកន្លះ ដែលផ្លូវមួយខ្សែនេះបានរងការខូចខាតស្ទើរទាំងស្រុង។ ដូច្នេះហើយ រដ្ឋបាលសង្កាត់អូរឫស្សីទី ៣ សម្រេចជួសជុលឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ។
អាជ្ញាធរសង្កាត់អូរឫស្សីទី ៣ ក៏បានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋាន សូមមេត្តាជួយថែរក្សានូវអនាម័យ ក៏ដូចជាសោភ័ណភាពដងផ្លូវ ដើម្បីងាយស្រួលដល់ការធ្វើដំណើរ ជាពិសេសពេលមានអគ្គិភ័យណាមួយកើតឡើង ងាយស្រួលរថយន្តពន្លត់អគ្គិភ័យចូលជួយសង្គ្រោះទាន់ពេលវេលាផងដែរ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


