ព័ត៌មានអន្ដរជាតិ
ចិនពង្រឹងចំណងមិត្តភាពជាមួយអៀរឡង់ ពង្រីកដៃគូនៅតំបន់អ៊ឺរ៉ុប
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីអៀរឡង់កាលពីថ្ងៃចន្ទ ថា ខ្លួនចង់ពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំជាមួយគ្នា ដែលជាមធ្យោបាយមួយក្នុងការជំរុញទំនាក់ទំនងជាមួយសហភាពអឺរ៉ុបផងដែរ។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។

លោក ស៊ី បានសង្កត់ធ្ងន់លើការគោរពគ្នាទៅវិញទៅមក និងការសម្រេចបាននូវលទ្ធផលឈ្នះ-ឈ្នះថា ជាបទពិសោធន៍ដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍយូរអង្វែង និងស្ថិរភាពនៃទំនាក់ទំនងចិន-អៀរឡង់ ការលើកឡើងនេះ បានថ្លែងក្នុងសុន្ទរកថាបើក នៅឯកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី លោក ម៉ាទីន [Micheal Martin] នៅមហាសាលប្រជាជន។
ជាក់ស្តែង ប្រទេសចិនបានបង្ហាញពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្នុងការចូលរួមជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបជាលក្ខណៈបុគ្គល ខណៈដែលទំនាក់ទំនងជាមួយទីក្រុងព្រុចសែល [Brussels] នៅតែមានភាពល្អប្រសើរ។ ទីក្រុងប៉េកាំងក៏បានចាត់ទុកកិច្ចប្រជុំទ្វេភាគីជាមធ្យោបាយសម្រាប់បង្ហាញទស្សនៈរបស់ខ្លួនលើទំនាក់ទំនងជាមួយសហភាពអឺរ៉ុបផងដែរ។
លោក ស៊ី បានប្រាប់ លោក ម៉ាទីន ថាប្រទេសចិននិងសហភាពអឺរ៉ុបគួរបង្កើតទំនាក់ទំនងក្នុងរយៈពេលវែង ប្រកាន់យកវិធីសាស្រ្តដែលមានគោលបំណងច្បាស់លាស់ និងសមហេតុផល ចំពោះភាពខុសគ្នារបស់យើងទាំងពីរ ហើយសម្លឹងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua.
លោក ស៊ី បាននិយាយថា៖ «សង្ឃឹមថាអៀរឡង់នឹងដើរតួនាទីស្ថាបនាក្នុងការអភិវឌ្ឍន៍ប្រកបដោយភាពវៃឆ្លាត និងស្ថិរភាពនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប»។ ដោយសំដៅលើអៀរឡង់ដែលទទួលតំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅពាក់កណ្តាលចុងឆ្នាំនេះ។
យោងតាមសារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា ចិនចាប់អារម្មណ៍ក្នុងការសហការជាមួយអៀរឡង់ក្នុងវិស័យដូចជា បញ្ញាសិប្បនិមិត្ត សេដ្ឋកិច្ចឌីជីថល ឱសថ ក៏ដូចជាទេសចរណ៍ផងដែរ។
គួរឱ្យដឹងផងដែរថាអៀរឡង់គឺជាប្រទេសនាំចេញផលិតផលទឹកដោះគោដ៏ធំបំផុតរបស់អឺរ៉ុប ជាមួយការដឹកជញ្ជូនតាមកសិដ្ឋានច្រើនជាង ៩០ភាគរយនៃទិន្នផលសរុប ដែលមានតម្លៃប្រហែល ៦ប៊ីលានអឺរ៉ូ (៧.០២ប៊ីលានដុល្លារ)៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


