ព័ត៌មានជាតិ
លោកជំទាវលីម ដារ៉ែន ផ្តល់ថវិការទៅមេបញ្ជាការមុខព្រួញស្តាំទិសប្រាសាទព្រះវិហារ
ភ្នំពេញ ៖ លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ បានផ្តល់ថវិការឧបត្ថម្ភ១ពាន់ដុល្លារទៅកាន់មេបញ្ជាការមុខព្រួញស្តាំទិសប្រាសាទព្រះវិហារ គឺវីរកងទ័ព ផល ឌី ក្រោយរងរបួសក្នុងសមរភូមិប្រយុទ្ធរវាងកម្ពុជាថៃ ក្នុងពេលកន្លងមក ។

វីរកងទ័ព ផល ឌី ជានាយការិយាល័យហ្វឹកហ្វឺនកងពលធំអន្តរាគមន៍លេខ៣ និងជាមេបញ្ជាការសមរភូមិមុខព្រួញស្លាបស្តាំនៅប្រាសាទព្រះវិហារ ដោយរូបគាត់ត្រូវរងរបួសក្បាលដោយអំបែងគ្រាប់របស់ទាហានថៃ និងបែកក្រដាស់ត្រចៀក មិនទាន់ធូរស្បើយនៅឡើយទេ ដោយបច្ចុប្បន្នត្រូវតាមដាន និងពិនិត្យជាបន្តបន្ទាប់ពីក្រុមគ្រូពេទ្យ។
តាមរយៈសកម្មភាពក្នុងនាមអ្នកសមរភូមិក្រោយ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ តែងតែបានបន្តផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ មានជាសម្ភារ ថវិការ និងស្បៀងអាហារជាដើម ទៅកាន់សមរភូមិមុខ ជូនដល់វីរកងទ័ព វីរកកងនគរបាលជាតិ ក៏ដូចជាបងប្អូនប្រជាជនភៀសសឹកកម្ពុជា ដើម្បីជាការរួមចំណែកជាមួយប្រទេសជាតិ ក្នុងគ្រាដែលជាតិកំពុងមានបញ្ហាជម្លោះព្រំដែន ដោយការឈ្លានពាន ទឹកដីពីរដ្ឋបរទេសជិតខាង ។
លោកជំទាវ សូមសម្តែងនូវក្តីកោតស្ញប់ស្ញែងបំផុតចំពោះវីរភាពអង់អាចហានក្លារបស់វីរកងទ័ព និងកងនគរបាលទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងមិនបានស្តាយសូម្បីអាយុជីវិត ដើម្បីការពារបូរណភាពទឹកដីមាតុភូមិកម្ពុជា មិនឲ្យបរទេសណាមកឈ្លានពានបាននោះឡើយ។

តាមរយៈវីរភាពដ៏មហាអង់អាចនេះ នឹងឋិតក្នុងការចងចាំដែលមិនអាចលុបចេញពីដួងចិត្តរបស់ប្រជាជននៅទូទាំងនគរកម្ពុជា បាននោះឡើយ៕
អត្ថបទ៖ សុភា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


