ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ៖យប់ថ្ងៃទី៧ ខែមករា ថៃបង្ហោះដ្រូន២៧គ្រឿងរំលោភចូលដែនអាកាសកម្ពុជា
នៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអាកាស ក្នុងដែនអធិបតេយ្យរបស់កម្ពុជាចំនួន២៧គ្រឿង ក្នុងនោះបង្ហោះចូលខេត្តព្រះវិហារ២៥គ្រឿង និងខេត្តពោធិ៍សាត់២គ្រឿង។ ក្រសួងមហាផ្ទៃបញ្ជាក់ដូច្នេះក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពក្រោយបទឈប់បាញ់គិតចាប់ពីម៉ោង៦ព្រឹកថ្ងៃទី៧ ដល់ម៉ោង៦ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

តាមក្រសួងមហាផ្ទៃ ថៃបានបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ចាប់តាំងពីយប់ថ្ងៃទី៥ ខែមករា មកម៉្លេះ ក្នុងនោះ ថៃបានបង្ហោះដ្រូនស៊ើបការណ៍១គ្រឿង រំលោភចូលទឹកដីកម្ពុជានៅភូមិសាស្ត្រខេត្តពោធិ៍សាត់ និង១គ្រឿងទៀត នៅភូមិសាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង។ បន្ទាប់មក នៅយប់ថ្ងៃទី៦ ខែមករា ថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿង ហោះចេញពីមុខភូមិសាស្ត្រច្រកផ្លូវ៥៦ និង២គ្រឿង ផ្សេងទៀត ហោះកាត់ភូមិសាស្ត្រអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សេចក្ដីប្រកាសព័ត៌មានអះអាងថា ក្រសួងមហាផ្ទៃ បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។
ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ គឺភាគីទាំងពីរបានឯកភាពមិនធ្វើសកម្មភាពបង្ហហេតុណាមួយដែលនាំឱ្យមានភាពតានតឹងរាប់ចាប់ពីសកម្មភាពយោធាបំពានចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតឡើយ គិតចាប់ពីមានបទឈប់បាញ់។
ភាគីកម្ពុជា បានដាក់ចេញវិធានការហាមការបង្ហោះដ្រូនគ្រប់ប្រភេទនៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយភាគីថៃ និងបានព្រមានចាត់វិធានការច្បាប់ចំពោះជនណាដែលល្មើស និងបើកឱ្យផ្លូវអង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូន (Anti-Drone System)៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


