Connect with us

ព័ត៌មានជាតិ

បណ្ឌិត មាស រស្មី៖ ទង្វើរបស់យោធាថៃលួចទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា គឺការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

បានផុស

នៅ

លោកបណ្ឌិត មាស រស្មី អ្នកជំនាញសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ទង្វើរបស់យោធាថៃចូលលួចទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា គឺអំពើរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ លោកលើកឡើងថា ច្បាប់អន្តរជាតិបានចែងយ៉ាងជាក់ច្បាស់ ដើម្បីធានាការពារដល់ទ្រព្យសម្បត្តិ និងអាយុជីវិតជនស៊ីវិលស្លូតត្រង់ ទោះបីពលរដ្ឋទាំងនោះកំពុងទទួលរងគ្រោះ នៃវិបត្តិជម្លោះប្រដាប់អាវុធ ឬសង្គ្រានរវាងរដ្ឋ និងរដ្ឋណាមួយក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត មាស រស្មី បន្ថែមថា ជាទឡ្ហីករណ៍យ៉ាងច្បាស់មួយ ក្នុងកំឡុងពេលថ្មីៗនេះ ក្រោយកើតមាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃរួចមក កងកម្លាំងយោធាថៃ បានចូលទៅតាមលំនៅឋានពលរដ្ឋកម្ពុជា នៅក្នុងតំបន់ដែលពួកគេឈរជើងកាន់កាប់ ដោយបានលួចយកទ្រព្យសម្បត្តិជាច្រើន ហើយបានបង្ហោះជាវីដេអូឌឺដងមកកាន់ពលរដ្ឋកម្ពុជាបន្ថែមទៀត ដែលសកម្មភាពនេះ បានឆ្លុះបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពើអមនុស្សធម៌ គ្មានគុណធម៌ ឬហៅមួយបែបទៀតថា ជាសកម្មភាពជនល្មើសចូលលួចទ្រព្យសម្បត្តិ ដោយគ្មានខ្លាចរអាចំពោះការមើលឃើញពីសំណាក់អន្តរជាតិ។

គួរបញ្ជាក់ថា ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញថា ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយ សំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្ដែងលើតំបន់ចំនួន១៤ទីតាំង ដែលស្ថិតយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន រួមមាន ខេត្តឧត្តរមានជ័យ , បន្ទាយមានជ័យ , ព្រះវិហារ និងខេត្តពោធិ៍សាត់៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម