ព័ត៌មានអន្ដរជាតិ
អាមេរិកបានចំណាយជិត២ប៊ីលានដុល្លារសម្រាប់គ្រោះមហន្តរាយអាកាសធាតុនៅឆ្នាំ២០២៥
សហរដ្ឋអាមេរិកបានចំណាយទឹកប្រាក់រហូតជិត២ប៊ីលានដុល្លារក្នុងឆ្នាំ២០២៥ សម្រាប់គ្រោះមហន្តរាយអាកាសធាតុ ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ២៧៦នាក់ និងខាតបង់ប្រាក់សរុប ១១៥ប៊ីលានដុល្លារ។

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News ទោះជាយ៉ាងណា នេះជាលើកដំបូងនៃការវិភាគដែលរៀបរាប់ពីផលប៉ះពាល់ប្រចាំឆ្នាំនៃគ្រោះមហន្តរាយ ប៉ុន្តែវាមិនត្រូវបានចេញផ្សាយដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) របស់សហរដ្ឋអាមេរិកនោះទេ។
ជាក់ស្តែងបញ្ហានេះ កើតឡើងដោយសារតែការផ្សាយនានា ត្រូវបានបញ្ឈប់ដោយរដ្ឋបាល លោក ត្រាំ ក្នុងឆ្នាំ២០២៥ ចំពោះសំណុំទិន្នន័យអាកាសធាតុ និងគ្រោះមហន្តរាយអាកាសធាតុរាប់ពាន់លានដុល្លារ។ តែយ៉ាងណាអ្នកធ្វើការក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល [Climate Central] នៅតែបន្តជួយរកទិន្នន័យ និងថែទាំ Website ឱ្យដំណើរការជាដើម។
យ៉ាងណាក្តី កាលពីឆ្នាំមុន មានគ្រោះមហន្តរាយអាកាសធាតុ ចំណាយអស់ខ្ទង់២៣ប៊ីលានដុល្លារដាច់ដោយឡែក ដែលមានចំនួនសរុបប្រចាំឆ្នាំខ្ពស់បំផុតទីបីក្នុងកំណត់ត្រា នៅពីក្រោយឆ្នាំ២០២៣ និង ២០២៤។ នេះបើយោងតាមរបាយការណ៍ថ្មី ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយអង្គការ Climate Central ។
ចំណែកមហន្តរាយដែលចាយលុយច្រើនជាងគេបំផុតនៃឆ្នាំ២០២៥ គឺភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ក្នុងខែមករា ដែលបណ្តាលឱ្យមានការខូចខាតជាង ៦១ប៊ីលានដុល្លារ។ នេះបើយោងតាមការវិភាគ។
ការវិភាគបានបង្ហាញទៀតថា ការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ រួមទាំងព្យុះ ផ្គរ រន្ទះ និងខ្យល់ព្យុះនាភាគត្បូងអាមេរិក បានចាយលុយយ៉ាងច្រើន ប្រហែល៩១ភាគរយ នៃគ្រោះមហន្តរាយផ្សេងទៀត។
តែយ៉ាងណា ការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមហន្តរាយធំៗ និងចំណាយលុយច្រើន ឬជួយសង្គ្រោះ ភាគច្រើនកើតឡើងដោយសារសកម្មភាពមនុស្សប៉ុណ្ណោះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


