Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះដាំដុះដំណាំស្រូវសម្រេចបាន ៧៨ ១៣៧ ហិកតា ស្មើ​ ១០៤,១៨%​​​​​ កើនជាងឆ្នាំមុន

បានផុស

នៅ

ការងារបង្កបង្កើនផលដំណាំស្រូវនៅក្នុងឆ្នាំ២០២៥ ខេត្តក្រចេះសម្រេចបានប្រមាណជា ៧៨ ១៣៧ហិកតា ស្មើ​នឹង ១០៤,១៨%​​​​​ នៃផែនការ ៧៥ ០០០​ហិកតា ខណៈ​បរិមាណទិន្ន​ផល​ទទួលបាន​​សរុបចំនួន ២៤៩ ៣២៦ តោន ច្រើនជាងឆ្នាំមុនចំនួន ១១ ០៩២ តោន។

នេះយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារបង្កបង្កើនផលដំណាំកសិកម្មប្រចាំឆ្នាំ ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

ការបង្កបង្កើនផលស្រូវវស្សាអនុវត្តលើផ្ទៃដី​ចំនួន ៦១ ៧០១ ហិកតា ស្មើ​នឹង ១០៥,៥% នៃផែនការ​ ៥៨ ៥៧០ ហិកតា។ ស្រូវ​រដូវប្រាំងអនុវត្តបានចំនួន ១៦ ៤៣៦ ហិកតា ស្មើនឹង ១០០,០៣% នៃផែនការ ១៦ ៤៣០ ហិកតា។

ប្រភពពីមន្ទីរកសិកម្មខេត្តបាន​ឱ្យដឹងថា តាមរយៈការវាយតម្លៃតុល្យភាពស្បៀងប្រចាំឆ្នាំ ២០២៥ តម្រូវការ​ការស្បៀងក្នុងខេត្តគិតជាអង្ករមានចំនួន ៦៤ ៤៤៨តោន ច្រើនជាងឆ្នាំមុនចំនួន ៤៨០ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម