ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៤០គ្រួសារ ទទួលបានអំណោយពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងមន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក ព្រមទាំងក្រុមការងារកាកបាទក្រហមកម្ពុជាក្នុងមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤០គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយយ៉ាងខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កឲ្យមានការខូចខាត លំនៅដ្ឋានរបស់បងប្អូនបែបនេះ ។

ឯកឧត្តមក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្គ្រោះ ទាន់ពេលវេលាស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លង នៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ និង២ចូលរួម ” ពិសេស ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសារណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលលក្នុងគ្រួសារ និងសហគមន៍យើង ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង៤០គ្រួសារក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១ ( មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត ២ ។
ដោយឡែកចំពោះប្រជាពលរដ្ឋដែលខូចខាតធ្ងន់ចំនួន០៤គ្រួសារ ទទួលបានថវិកា៣០០.០០០ រៀល ។ រីឯប្រជាពលរដ្ឋដែលខូចខាតមធ្យមចំនួន០៣គ្រួសារទទួលបានថវិកា២០០.០០០រៀល ហើយអ្នកខូចខាតស្រាលចំនួន ២៩គ្រួសារ ទទួលបានថវិកា ១០០.០០០រៀល ។

គួររំលឹកថា កាលពីម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលក្បឿង និងដំបូលស័ង្កសី ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន៤០ខ្នង ។ ទោះយ៉ាងណាគ្រោះធម្មជាតិនេះ មិនបណ្តោយឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស និងសត្វឡើយ ៕
អត្ថបទ ៖ ហុង ម៉េងហៀ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


