Connect with us

សេដ្ឋកិច្ច

​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស ​សម្រេច​បាន​នូវទំហំជាង ​១ ពាន់លានដុល្លារ ​កើនជាង ៥% នៅឆ្នាំ ២០២៥​

បានផុស

នៅ

កម្ពុជានាំចេញទៅអង់គ្លេស​សម្រេចបាន​ទំហំ​ទឹក​ប្រាក់ប្រមាណ ១ ​ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ ​កើនឡើង ៥,៨% ធៀបនឹងឆ្នាំ ២០២៤។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-អង់គ្លេស​សម្រេច​បាន​ទំហំ​ទឹក​ប្រាក់ ១,០៦ ពាន់លានដុល្លារ កើន ៥,៦៨% ក្នុងនោះ កម្ពុជានាំចេញទៅអង់គ្លេស​សម្រេច​បាន​ទំហំ​ទឹក​ប្រាក់ប្រមាណ ១ ​ពាន់លានដុល្លារ កើនឡើង ៥,៨% ចំណែកអង់គ្លេសនាំចូល​មកវិញ មាន​តម្លៃ ៥៤ លានដុល្លារ កើនឡើង ២,១៧%។​

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា​បាន​ជំរុញអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីវេទិកាពាណិជ្ជម្ម និងវិនិយោគ ដែលជាកាល​នុ​វត្តភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរ។

ការសម្រួល​វិធាន​ការ​ដើម​កំណើត​ទំនិញដែលធ្វើឱ្យកម្ពុជានាំចេញទំនិញបានច្រើនមុខទៅអង់គ្លេស បន្តការផ្ដល់អត្រាពន្ធសូន្យ សម្រាប់ទំនិញសម្លៀកបំពាក់ គ្រឿងអេឡិកត្រូនិក និងការលើកទឹកចិត្តអ្នក​វិនិយោគអង់​គ្លេស​មក​ដាក់​ទុននៅ​កម្ពុជា។​

​លោក​បណ្ឌិត ជ័យ តិច អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច បានបញ្ជាក់ឱ្យដឹងថា ពាណិជ្ជកម្មទ្វេ​ភាគី​កម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលយើទទួលបានការ​អនុគ្រោះ​ពន្ធពី​អង់គ្លេស ពិសេសគឺការនាំចេញវិស័យវាយ​នភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញទៅអង់​គ្លេស​ក្នុង​អត្រាសូន្យភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម