Connect with us

ព័ត៌មានជាតិ

១១ថ្ងៃ មានអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាង១ម៉ឺននាក់

បានផុស

នៅ

រយៈពេល១១ថ្ងៃ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៦ មានចំនួនជាង ១ម៉ឺនច្បាប់។ នេះបើតាមសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមករា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១១ ៩៨០ច្បាប់ ដោយក្នុងនោះក្រសួងស្ថាប័ន ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួនទាំងស្រុង មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងខេត្តចំនួន៤ គឺខេត្តមណ្ឌលគិរី កែប កំពង់ស្ពឺ និងខេត្តព្រះសីហនុ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ ពោលគឺពេញមួយខែមករា ដោយ‎ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានអំពាវនាវដល់អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល មកប្រកាសស្របតាមច្បាប់កំណត់ឱ្យបានរួសរាន់នៅថ្ងៃណាក៏បាន ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍-អាទិត្យ និងថ្ងៃបុណ្យឡើយ។

គួរឱ្យដឹងថា អ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ក្នុងឆ្នាំ២០២៦នេះ មានចំនួនសរុប ១៩ ៨៨៧រូប៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម