កីឡា
Peprah បង្កើនការនាំមុខ ៤ គ្រាប់ ក្នុងតំណែងរកបានគ្រាប់បាល់ច្រើនជាងគេ Top Scorer
កីឡាករ Kwame Peprah ខ្សែប្រយុទ្ធរបស់ ព្រះខ័នរាជស្វាយរៀង បានបង្កើតការនាំមុខគូប្រជែងដល់ទៅ ៤ គ្រាប់ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ (Top Scorer) គិតត្រឹមសប្តាហ៍ទី១៥ នៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦។

កីឡាករ Kwame Peprah ស៊ុតបាន ២ គ្រាប់ នៅពេលរូបគេជួយ ព្រះខ័នរាជស្វាយ យកឈ្នះក្រុម ឡាយហ្វ ខេត្តព្រះសីហនុ ដោយលទ្ធផល ៤-១ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦។ ពេលនេះ ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា រកបាន ១៤ គ្រាប់ហើយដោយនាំមុខ ៤ គ្រាប់លើកីឡាករចំណាត់ថ្នាក់លេខ២ Minagawa Yusuke របស់ណាហ្គាវើលដ៍ដែលរកបាន ១០ គ្រាប់។ កីឡាករ ៣ នាក់រក ៨ គ្រាប់ដូចគ្នាគឺ Dyer Mose John របស់ ភ្នំពេញក្រោន, Kurita Mark Adjei របស់ អង្គរថាយហ្គឺរ និង Patrick Robson របស់ ព្រះខ័នរាជស្វាយរៀង។ កីឡាករ Park Jungbin របស់ វិសាខា រកបាន ៧ គ្រាប់ និងមានកីឡាករ ៥ នាក់ទៀត រកបាន ៦ គ្រាប់ដូចគ្នា។

កីឡាករគួរឲ្យកត់សំគាល់ម្នាក់ទៀតគឺ Dehmie Cyrus ទើបតែបានបង្ហាញខ្លួនឲ្យ បឹងកេត តែ៣ប្រកួតប៉ុណ្ណោះ ប៉ុន្តែរូបគេមានឈ្មោះនៅក្នុងចំណោមកីឡាករលំដាប់កំពូលទាំង ១០ នាក់គឺ រូបគេរកបាន ៥ គ្រាប់ហើយពីការស៊ុតចូល កងយោធពលខេមរភូមិន្ទ ៤ គ្រាប់ និងស៊ុតចូល អាយអេសអាយ ដង្កោសែនជ័យ ១ គ្រាប់។

ចំណែកកីឡាករដែលបញ្ជូនបាល់ (Assist) ឲ្យដៃគូស៊ុតចូលច្រើនជាងគេគឺកីឡាករកម្ពុជា ស៊ិន កក្កដា និងកីឡាករ Patrick Robson ដែលធ្វើបាន ៧ លើកដូចគ្នា។ ចំណែកអ្នកចាំទីរក្សាសំណាញ់ទីបានស្អាតច្រើនជាងគេគឺកីឡាករ កយ សាលីម របស់ បឹងកេត ដែលរក្សាបាន ៧ ប្រកួត ខណៈអ្នកចាំទីរបស់ អង្គរថាយហ្គឺរ យី ប៊ុនហេង និងអ្នកចាំទីរបស់ភ្នំពេញក្រោន ជៀម សំណាង រក្សាបានល្អ ៥ លើកដូចគ្នា។

គិតត្រឹមសប្តាហ៍ទី១៥ ព្រះខ័នរាជស្វាយរៀង កំពុងឈរលើកំពូលតារាង ជាមួយ ៣៦ពិន្ទុ ដោយនាំមុខក្រុមលំដាប់លេខ ២ ភ្នំពេញក្រោន ដែលមាន ៣៤ពិន្ទុ ប៉ុន្តែភ្នំពេញក្រោន នៅសល់១ប្រកួតទៀតក្នុងដៃ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


