ព័ត៌មានជាតិ
ក្រសួងការងារក្រើនរំឭកឱ្យបង្កើនការប្រុងប្រយ័ត្នលើបញ្ហាអគ្គិភ័យក្នុងរដូវប្រាំង
សាជាថ្មីម្តងទៀតដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត សំដៅបង្ការគ្រោះថ្នាក់ជាយថាហេតុនៅកន្លែងធ្វើការដូចជាការដួលសន្លប់ និងករណីអគ្គិភ័យ ក្នុងរដូវប្រាំងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗកន្លងទៅនេះ បានក្រើនរំឭកដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យអនុវត្តវិធានការបង្ការអគ្គិភ័យឱ្យបានម៉ឺងម៉ាត់ ស្របតាមសេចក្តីណែនាំចុះថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៥ របស់ក្រសួង។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានឱ្យដឹងថា ស្របពេលស្ថានភាពអាកាសធាតុនៅតែបន្តប្រែប្រួល ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបង្កើនឱ្យមានការត្រួតពិនិត្យជាប្រចាំនូវបណ្ដាញផ្គត់ផ្គង់ចរន្តអគ្គិសនី បំពង់ពន្លត់អគ្គិសភ័យ ប្រព័ន្ធទុយោបាញ់ពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់អគ្គិសនី ដើម្បីការពារសុវត្តិភាព។

យោងតាមសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរៀបចំឱ្យមានផែនការឆ្លើយតបពេលអាសន្នឱ្យបានរហ័ស ចំពោះទីតាំងដែលប្រើប្រាស់សារធាតុគីមី និងវត្ថុ ឬសម្ភារៈដែលងាយឆាបឆេះ និងធ្វើការតាមដានជាប្រចាំលើសីតុណ្ហភាពសមាមាត្រ ដែលបានបំពាក់ក្នុងសហគ្រាស និងគ្រឹះស្ថាន ពិនិត្យនិងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ បើកទ្វារ បង្អួចទាំងអស់ កម្មករនិយោជិតត្រូវស្លៀកសម្លៀកបំពាក់សមស្របតាមអាកាសធាតុ។
ជាមួយគ្នានេះ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអប់រំបណ្ដុះបណ្ដាលកម្មករនិយោជិតឱ្យយល់ដឹងពីសញ្ញាការពារសុវត្តិភាព របៀបជម្លៀសខ្លួនទៅកាន់ទីតាំងសុវត្តិភាព និងត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានុដ្ឋានប្រចាំសហគ្រាសផងដែរ។
សេចក្តីណែនាំដដែលបញ្ជាក់ទៀតថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្ដីណែនាំ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងត្រូវទទួលរងពិន័យតាមច្បាប់ស្ដីពីការងារ និងទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


