កីឡា
ការប្រកួតគុនខ្មែរក្រោមអាយុ១៦ឆ្នាំ ប្រើឧបករណ៍ការពារខ្លួន ជាស្តង់ដាអន្តរជាតិ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចាប់ផ្តើមប្រើប្រាស់ឧបករណ៍ការពារក្បាល និងកែង សម្រាប់ការប្រកួតកីឡាករ កីឡាការិនីដែលមានអាយុ ១៦ ឆ្នាំចុះក្រោមគឺជាគោលការណ៍ស្តង់ដាអន្តរជាតិដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោក។

ការលើកឡើងរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីមានមតិមួយចំនួនមិនគាំទ្រ និងរិះគន់ចំពោះការអនុវត្តគោលការណ៍នេះ។ អ្នកខ្លះបានលើកឡើងថា ការប្រើប្រាស់មួកការពារក្បាល និងបិទកែងបានធ្វើឲ្យប្រាស់ចាសលក្ខណៈសម្បត្តិនៃការប្រកួតកីឡាអត្តសញ្ញាណជាតិខ្មែរ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានពន្យល់ថា ការអនុវត្តគោលការណ៍តម្រូវឲ្យកីឡាករ កីឡាការិនីថ្នាលក្រោមអាយុ ១៦ ឆ្នាំ ពាក់ឧបករណ៍ការពារក្បាល និងកែង មិនមែនជាការបំប្លែង ឬបំផ្លាញអត្តសញ្ញាណគុនខ្មែរ នោះឡើយ ប៉ុន្តែជាវិធានការសុវត្ថិភាពស្របតាមស្តង់ដារអន្តរជាតិ និងគោលការណ៍អភិវឌ្ឍកីឡារយៈពេលវែង។ គោលការណ៍នេះបានអនុវត្តយ៉ាងទូលំទូលាយចំពោះរាល់កីឡាប្រយុទ្ធនៅទូទាំងសកល ដោយឈរលើស្មារតីនៃចលនាកីឡាអូឡាំពិក។

សហព័ន្ធបានបន្តថា យុវជន និងយុវនារីនៅវ័យកុមារភាព និងវ័យកំពុងលូតលាស់ ត្រូវការការការពារពិសេស ដើម្បីជៀសវាងរបួសធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សុខភាព អនាគតអាជីព និងជីវិតរយៈពេលវែងរបស់ពួកគេ។ ការពាក់ឧបករណ៍ការពារ គឺជាវិធីសាស្ត្រមួយ ដើម្បីអនុញ្ញាតឲ្យកីឡាករ កីឡាការិនីបន្តហ្វឹកហាត់ បង្កើនបច្ចេកទេស វិន័យ និងស្មារតីកីឡា ដោយមានសុវត្ថិភាព។

ជាការពិតណាស់ កីឡាប្រយុទ្ធជាច្រើនប្រភេទនៅលើពិភពលោកត្រូវបានបែងចែកជាកម្រិតអាជីព កម្រិតពាក់កណ្តាលអាជីព និងកម្រិតមិនអាជីព ឬស្ម័គ្រចិត្ត។ ជាទូទៅ ការរប្រកួតមិនអាជីព ទោះបីជាអាយុប៉ុន្មានក៏ដោយ ក៏ត្រូវពាក់ឧបករណ៍ការពារក្បាល និងបិទកែងដែរដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ដូច្នេះហើយបានជាកីឡាករ កីឡាការិនីមួយចំនួននៅលើពិភពលោកមានកម្រិតសមត្ថភាពខ្ពស់ ប៉ុន្តែមានស្ថិតិប្រកួតអាជីពតិច ដោយសារតែពួកគេបានឆ្លងកាត់ការប្រកួតពាក់កណ្តាលអាជីព និងមិនអាជីពដោយពាក់ឧបករណ៍ការពារខ្លួនរាប់ភ្លេចទៅហើយ។

អ្វីដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអនុវត្តចុងក្រោយនេះគឺជារៀបចំកីឡាគុនខ្មែរឲ្យមានកម្រិតស្តង់ដាច្បាស់លាស់ស្របតាមស្តង់ដាអន្តរជាតិដែលមានកម្រិតអាជីព ពាក់កណ្តាលអាជីព និងមិនអាជីពតាមគោលការណ៍កីឡាអូឡាំពិក៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


