ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីវ៉ាដាច់ថៃ ២ ឆ្នាំ ជាប់ៗគ្នា លើចំនួនភ្ញៀវទេសចរបរទេស
ម៉ាឡេស៊ីបានវ៉ាដាច់ថៃ២ឆ្នាំជាប់ៗគ្នា ក្លាយជាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលទទួលបានភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុតកាលពីឆ្នាំ ២០២៥ និងឆ្នាំ ២០២៤ ដោយសារតែគោលនយោបាយទិដ្ឋាការដែលអាចបត់បែនបាន និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ខណៈថៃប្រឈមនឹងបញ្ហាផ្សេងៗ រួមទាំងកង្វល់សុវត្ថិភាព។

នាយកដ្ឋានទេសចរណ៍ម៉ាឡេស៊ី ចំណុះឱ្យក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបានស្វាគមភ្ញៀវទេសចរបរទេសចំនួន ៣៨,៣ លាននាក់ក្នុងរយៈពេល ១១ ខែ ដើមឆ្នាំ ២០២៥ ដែលលើសចំនួនសរុបនៃភ្ញៀវក្នុងឆ្នាំ ២០២៤ ទាំងមូល។ ឆ្នាំ ២០២៤ ម៉ាឡេស៊ីទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣៨ លាននាក់ ដោយវ៉ាដាច់ប្រទេសនៅអាស៊ានទាំងអស់។
ដោយឡែកថៃឯណោះវិញ ពេញមួយឆ្នាំ ២០២៥ កន្លងទៅ បានទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣២,៩ លាននាក់ ដោយធ្លាក់ចុះជាង ៧% ធៀបនឹងឆ្នាំ ២០២៤ ដែលថៃទទួលភ្ញៀវបរទេសជាង ៣៥ លាននាក់។ បើមិនរាប់សម័យកូវីដ១៩ចូល នេះគឺជាការធ្លាក់ចុះភ្ញៀវអន្តរជាតិប្រចាំឆ្នាំជាលើកដំបូងហើយ សម្រាប់ថៃ ក្នុងរយៈពេលជាង១ទសវត្សរ៍។
ថៃធ្លាប់តែជាមជ្ឈមណ្ឌលទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ យ៉ាងណាមិញ ឆ្នាំ ២០២៥ កន្លងទៅ ប្រទេសនេះបានប្រឈមមុខនឹងបញ្ហាបន្តកន្ទុយគ្នាមិនដាច់ រាប់តាំងពីដើម ដល់ចុងឆ្នាំ ដែលប៉ះពាល់ពាល់ដល់ទំនុកចិត្តភ្ញៀវ។ ក្នុងនោះរួមមានទាំងកង្វល់សុវត្ថិភាពពាក់ព័ន្ធការជួញដូរមនុស្សលើជនជាតិចិន និងការគំរាមកំហែងភេរវកម្ម ជម្លោះព្រំដែនជាមួយកម្ពុជា ទឹកជំនន់ដ៏មហន្តរាយទូទាំងប្រទេស គ្រោះរញ្ជួយដី ខណៈភាពស្រពេចស្រពិលនៃសេដ្ឋកិច្ចសកល បានប៉ះពាល់ដល់ការចំណាយរបស់ភ្ញៀវបរទេស។
លើសពីនេះ ថៃត្រូវរងការប្រកួតប្រជែងកាន់តែខ្លាំងក្លាពីប្រទេសក្នុងតំបន់ ជាពិសេសវៀតណាម និងម៉ាឡេស៊ី ដែលកំពុងលេចធ្លោក្លាយជាគោលដៅទេសចរណ៍កំពូលប្រចាំតំបន់។
ចំពោះម៉ាឡេស៊ី កាលពីខែឧសភាឆ្នាំ ២០២៥ ប្រទេសនេះបានប្រកាសពីការបន្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរជនជាតិចិន ក្នុងរយៈពេល ៥ ឆ្នាំទៀត ខណៈភ្ញៀវទេសចរទៅថៃធ្លាក់ចុះជាគំហុកដោយសារក្ដីបារម្ភសុវត្ថិភាព។ ក្រៅពីនេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានពង្រីកផ្លូវហោះហើរអន្តរជាតិ និងធ្វើឱ្យប្រសើរឡើងនូវស្ថានីយទទួលអ្នកដំណើរលេខ ១ នៃអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


